កោណាគមនសូត្រទី ៨

ក្បាលទី 20 · ទំព័រ 645

ម្នាលភិក្ខុទាំងឡាយ កាលតថាគតនៅជាពោធិសត្វ មិនទាន់ បានត្រាស់ដឹងនៅឡើយ ក្នុងកាលមុនអំពីកាលត្រាស់ដឹង មានសេចក្តីត្រិះរិះ ដូច្នេះថា ឱហ្ន៎សត្វលោកនេះ ដល់នូវសេចក្តីលំបាកណាស់ តែងកើត ចាស់ ស្លាប់ ច្យុត និងចាប់បដិសន្ធិ ថែមទាំងមិនដឹងច្បាស់នូវការរលាស់ចោល សេចក្តីទុក្ខ គឺជរា និងមរណៈនេះទៀតផង កាលណាទៅហ្ន៎ ទើបការរលាស់ ចោលសេចក្តីទុក្ខ គឺជរា និងមរណៈនេះ នឹងប្រាកដឡើងបាន ។ ម្នាលភិក្ខុ ទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបជរា និងមរណៈកើតមាន ជរា និងមរណៈកើតមានព្រោះអ្វីជាបច្ច័យ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះ យោនិសោមនសិការថា កាលបើជាតិកើតមាន ជរា និងមរណៈក៏កើតមាន ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ។