កស្សបសូត្រទី ៩
ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎កើតមាន ទើបជាតិ កើតមាន ។ បេ ។ ភព … ឧបាទាន … តណ្ហា … វេទនា … ផស្សៈ … សឡាយតនៈ … នាមរូប … វិញ្ញាណ … ទើបសង្ខារទាំងឡាយកើតមាន សង្ខារទាំងឡាយកើតមានព្រោះអ្វីជាបច្ច័យ ។ ម្នាលភិក្ខុទាំងឡាយ តថាគត នោះ ក៏បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការថា កាលបើ អវិជ្ជាកើតមាន សង្ខារទាំងឡាយក៏កើតមាន សង្ខារទាំងឡាយកើតមានព្រោះ អវិជ្ជាជាបច្ច័យ ។ ព្រោះហេតុដូច្នេះ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជា ជាបច្ច័យ វិញ្ញាណនេះកើតមានព្រោះសង្ខារជាបច្ច័យ ។ បេ ។ ការកើតឡើង ព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ តថាគតមានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់ បានស្តាប់ក្នុងកាលមុនថា ការកើតឡើងព្រម ការកើតឡើងព្រម ដូច្នេះ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបជរា និងមរណៈមិនមាន ការរលត់នៃជរា និងមរណៈ ព្រោះការរលត់នៃអ្វី ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹង ដោយប្រាជ្ញា ព្រោះយោនិសោមនសិការថា កាលបើជាតិមិនមាន ជរា និង មរណៈក៏មិនមាន ការរលត់នៃជរា និងមរណៈ ព្រោះការរលត់នៃជាតិ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា កាលអ្វីហ្ន៎មិន មាន ទើបជាតិមិនមាន ។ បេ ។ ភព … ឧបាទាន … តណ្ហា … វេទនា …