គោតមសូត្រទី ១០

ក្បាលទី 20 · ទំព័រ 20

សាវត្ថីនិទាន ។ គ្រានោះ ចាលាភិក្ខុនី ស្លៀកដណ្តប់ ក្នុង បុព្វណ្ហសម័យ ។ បេ ។ អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ ។ គ្រានោះ មារមានចិត្តបាប ចូលទៅរកចាលាភិក្ខុនី ។ បេ ។ លុះ ចូលទៅដល់ហើយ បានពោលពាក្យនេះនឹងចាលាភិក្ខុនីថា ម្នាលភិក្ខុនី នាង មិនគាប់ចិត្តនឹងអ្វី ។ ម្នាលអាវុសោ យើងមិនគាប់ចិត្តនឹងជាតិ ។ ហេតុអ្វីក៏នាងមិនគាប់ចិត្តនឹងជាតិ បុគ្គលមានជាតិ រមែង បរិភោគនូវកាមទាំងឡាយ អ្នកណាបង្គាប់នាងឲ្យប្រកាន់យកនូវអំពើនេះថា ម្នាលភិក្ខុនី ចូរនាងកុំគាប់ចិត្តនឹងជាតិដូច្នេះ ។ ចាលាភិក្ខុនីតបថា សត្វកើតហើយ រមែងមានមរណៈ សត្វ កើតហើយ រមែងឃើញនូវទុក្ខទាំងឡាយ គឺការចង ការបៀតបៀន និងសេចក្តី ឧបទ្រពផ្សេងៗ ហេតុដូច្នោះ បុគ្គលមិនត្រូវគាប់ចិត្តនឹងការកើតឡើយ ព្រះពុទ្ធ ទ្រង់សម្តែងធម៌ ជាគ្រឿងប្រព្រឹត្តកន្លងនូវការកើត ដើម្បីលះបង់នូវទុក្ខទាំងអស់ ព្រះអង្គញ៉ាំងយើងឲ្យនៅក្នុងសច្ចធម៌ សត្វទាំងឡាយណា កើតក្នុងរូបភពក្តី សត្វទាំងឡាយណា មានចំណែកក្នុងអរូបភពក្តី សត្វទាំងអស់នោះ កាលបើ មិនដឹងនូវនិរោធទេ រមែងមកកាន់ភពថ្មីទៀត ។ លំដាប់នោះ មារមានចិត្តបាបដឹងថា ចាលាភិក្ខុនីស្គាល់អញហើយ ក៏ មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ ។ ក្នុងចាលាសូត្រទី ៦ មានវិនិច្ឆ័យដូចតទៅនេះ បទថា កោ នុ ខោ តំ ឥទមាទបយិ សេចក្តីថា អ្នកណា គឺជនពាល មានការចេះដឹងតិច បង្គាប់នាងឲ្យប្រកាន់យកនូវអំពើនេះ ។