អដ្ឋកថា គោតមសូត្រទី ១០
ក្បាលទី 20 · ទំព័រ 649
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ព្រះអង្គ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាហារនេះមាន ៤ តែងប្រព្រឹត្តទៅដើម្បី ការតាំងនៅបាននៃពួកភូតសត្វផង ដើម្បីអនុគ្រោះដល់ពួកសម្ភវេសីសត្វផង ។ អាហារទាំង ៤ តើដូចម្តេច ។ កវឡឹការាហារដ៏គ្រោតគ្រាតក្តី ល្អិតក្តី ( ជាទី ១ ) ផស្សាហារជាទី ២ មនោសព្ចោតនាហារជាទី ៣ វិញ្ញាណាហារជាទី ៤ ។ ម្នាលភិក្ខុទាំងឡាយ អាហារទាំង ៤ នេះឯង តែងប្រព្រឹត្តទៅដើម្បីការតាំង នៅបាននៃពួកភូតសត្វផង ដើម្បីអនុគ្រោះដល់ពួកសម្ភវេសីសត្វផង ។