អាហារសូត្រទី ១ - អាហារ៤
ម្នាលភិក្ខុទាំងឡាយ ចុះអាហារទាំង ៤ នេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព ។ អាហារទាំង ៤ នេះ មានតណ្ហាជាហេតុ មានតណ្ហានាំឲ្យកើត មានតណ្ហាជាកំណើត មានតណ្ហា ជាប្រភព ។ ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហានេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យ កើត មានអ្វីជាកំណើត មានអ្វីជាប្រភព ។ តណ្ហាមានវេទនាជាហេតុ មាន វេទនានាំឲ្យកើត មានវេទនាជាកំណើត មានវេទនាជាប្រភព ។ ម្នាលភិក្ខុ ទាំងឡាយ ចុះវេទនានេះមានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព ។ វេទនាមានផស្សៈជាហេតុ មានផស្សៈនាំឲ្យកើត មាន ផស្សៈជាកំណើត មានផស្សៈជាប្រភព ។ ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈ នេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព ។ ផស្សៈមានសឡាយតនៈជាហេតុ មានសឡាយតនៈនាំឲ្យកើតមាន សឡាយតនៈជាកំណើត មានសឡាយតនៈជាប្រភព ។ ម្នាលភិក្ខុទាំងឡាយ ចុះ សឡាយតនៈនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មាន អ្វីជាប្រភព ។ សឡាយតនៈនេះ មាននាមរូបជាហេតុ មាននាមរូបនាំឲ្យកើតមាន នាមរូបជាកំណើត មាននាមរូបជាប្រភព ។ ម្នាលភិក្ខុទាំងឡាយ ចុះ នាមរូបនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជា ប្រភព ។ នាមរូបមានវិញ្ញាណជាហេតុ មានវិញ្ញាណនាំឲ្យកើត មានវិញ្ញាណ ជាកំណើត មានវិញ្ញាណជាប្រភព ។ ម្នាលភិក្ខុទាំងឡាយ ចុះវិញ្ញាណនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព ។ វិញ្ញាណមានសង្ខារជាហេតុ មានសង្ខារនាំឲ្យកើត មានសង្ខារជាកំណើត មាន សង្ខារជាប្រភព ។ ម្នាលភិក្ខុទាំងឡាយ ចុះសង្ខារទាំងឡាយនេះ មានអ្វីជា ហេតុ មានអ្វីនាំឲ្យកើត