សមណព្រាហ្មណសូត្រទី ៣
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ ពួកស មណព្រាហ្មណ៍ណាមួយ មិនដឹងច្បាស់នូវជរា មរណៈ មិនដឹងច្បាស់នូវ ហេតុជាទីកើតនៃជរា មរណៈ មិនដឹងច្បាស់នូវទីរលត់នៃជរា មរណៈ មិនដឹង ច្បាស់នូវបដិបទាជាដំណើរទៅកាន់ទីរលត់នៃជរា មរណៈ ។ នូវជាតិ ។ បេ ។ នូវភព … នូវឧបាទាន … នូវតណ្ហា … នូវវេទនា … នូវផស្សៈ … នូវសឡាយតនៈ … នូវនាមរូប … នូវវិញ្ញាណ … មិនដឹងច្បាស់នូវសង្ខារទាំងឡាយ មិនដឹងច្បាស់នូវហេតុ ជាទីកើតនៃសង្ខារ មិនដឹងច្បាស់នូវទីរលត់នៃសង្ខារ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ ។ ម្នាលភិក្ខុ ទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ តថាគតមិនរាប់ថា សមណៈក្នុងពួកស មណៈផង មិនរាប់ថា ព្រាហ្មណ៍ក្នុងពួកព្រាហ្មណ៍ផង ព្រោះសមណព្រាហ្មណ៍មានអាយុទាំងនោះ មិនធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផល ឬព្រហ្មញ្ញផលដោយបញ្ញាដ៏ឧត្តមរបស់ខ្លួនឯង ក្នុងបច្ចុប្បន្នឡើយ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកសមណព្រាហ្មណ៍ណាមួយ ដឹងច្បាស់នូវជរា មរណៈ ដឹងច្បាស់នូវហេតុជាទីកើតនៃជរា មរណៈ ដឹងច្បាស់នូវទីរលត់នៃជរា មរណៈ ដឹងច្បាស់នូវបដិបទាជាដំណើរទៅកាន់ទី រលត់នៃជរា មរណៈ ។ នូវជាតិ ។ បេ ។ នូវភព … នូវឧបាទាន … នូវ តណ្ហា … នូវវេទនា … នូវផស្សៈ … នូវសឡាយតនៈ … នូវនាមរូប … នូវវិញ្ញាណ … ដឹងច្បាស់នូវសង្ខារទាំងឡាយ ដឹងច្បាស់នូវហេតុជាទីកើតនៃ សង្ខារ ដឹងច្បាស់នូវទីរលត់នៃសង្ខារ ដឹងច្បាស់នូវបដិបទាជាដំណើរទៅកាន់