អដ្ឋកថា សមណព្រាហ្មណសូត្រទី ៣

ក្បាលទី 20 · ទំព័រ 676

បឋមសមណព្រាហ្មណសូត្រ បឋមសមណព្រាហ្មណសូត្រទី ៣ មានវិនិច្ឆ័យដូច្នេះ បទថា សមណា វា ព្រាហ្មណា វា បានដល់ សមណៈ និងព្រាហ្មណ៍ដែលកាន់ លទ្ធិខាងក្រៅ មិនអាចចាក់ធ្លុះនូវសច្ចៈទាំងឡាយបាន ។ ក្នុងបទថា ជរាមរណំ នប្បជានន្តិ ជាដើម លោកប្រកបសេចក្តីដូច្នេះ សមណព្រាហ្មណ៍ មិនដឹងជរា និងមរណៈ ដោយអំណាចទុក្ខសច្ច មិនដឹងហេតុកើតនៃជរា និង មរណៈ ដោយអំណាចសមុទយសច្ចថា ជាតិ និងតណ្ហា ជាហេតុកើតនៃជរានិ ងមរណៈ មិនដឹងការរលត់នៃជរា និងមរណៈ ដោយអំណាចនិរោធសច្ច មិនដឹងបដិបទា ដោយអំណាចមគ្គសច្ច មិនដឹងជាតិ ដោយអំណាចទុក្ខសច្ច មិនដឹងជាតិសមុទយៈ ដោយអំណាចសមុទយសច្ចថា ភព និងតណ្ហា ជា ហេតុឲ្យកើតជាតិ ។ គប្បីប្រកបសមុទយៈ និងតណ្ហា ដោយអាការយ៉ាងនេះ ហើយ ជ្រាបអត្ថដោយអំណាចចតុសច្ច ក្នុងគ្រប់ៗ បទ ។ សាមញ្ញ និង ព្រហ្មញ្ញ ក្នុងពាក្យថា សាមញ្ញត្តំ វា ព្រហ្មញ្ញត្តំ នេះ បានដល់ អរិយមគ្គ ។ អត្ថនៃសាមញ្ញ និងព្រហ្មញ្ញទាំង ២ គប្បីជ្រាបថា អរិយផល ។ ព្រះមានព្រះភាគត្រាស់សច្ចៈទាំង ៤ ក្នុងឋានៈទាំង ១១ យ៉ាងក្នុង ព្រះសូត្រនេះ ដោយប្រការដូច្នេះឯង ។