ទុតិយសមណព្រាហ្មណសូត្រទី ៤
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ ពួកស មណព្រាហ្មណ៍ណាមួយ មិនដឹងច្បាស់នូវធម៌ទាំងនេះ មិនដឹងច្បាស់នូវ ហេតុ ជាទីកើតនៃធម៌ទាំងនេះ មិនដឹងច្បាស់នូវទីរលត់នៃធម៌ទាំងនេះ មិន ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃធម៌នេះ ។ សមណព្រាហ្មណ៍ ទាំងនោះ មិនដឹងច្បាស់នូវធម៌អ្វី មិនដឹងច្បាស់នូវហេតុជាទីកើតនៃធម៌អ្វី មិន ដឹងច្បាស់នូវទីរលត់នៃធម៌អ្វី មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទី រលត់នៃធម៌អ្វី ។ គឺមិនដឹងច្បាស់នូវជរា មរណៈ មិនដឹងច្បាស់នូវហេតុជាទី កើតនៃជរា មរណៈ មិនដឹងច្បាស់នូវទីរលត់នៃជរា មរណៈ មិនដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃជរា មរណៈ ។ នូវជាតិ ។ បេ ។ នូវ ភព … នូវឧបាទាន … នូវតណ្ហា … នូវវេទនា … នូវផស្សៈ … នូវ សឡាយតនៈ … នូវនាមរូប … នូវវិញ្ញាណ … មិនដឹងច្បាស់នូវសង្ខារ ទាំងឡាយ មិនដឹងច្បាស់នូវហេតុជាទីកើតនៃសង្ខារ មិនដឹងច្បាស់នូវទីរលត់ នៃសង្ខារ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ ។ សមណព្រាហ្មណ៍ទាំងនោះ មិនដឹងច្បាស់នូវធម៌ទាំងនេះ មិនដឹងច្បាស់នូវ ហេតុជាទីកើតនៃធម៌ទាំងនេះ មិនដឹងច្បាស់នូវទីរលត់នៃធម៌ទាំងនេះ មិនដឹង ច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃធម៌ទាំងនេះឡើយ ។ ម្នាលភិក្ខុ ទាំងឡាយ សមណព្រាហ្មណ៍នោះ តថាគតមិនរាប់ថា សមណៈ ក្នុងពួកស មណៈផង មិនរាប់ថា ព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង ព្រោះថា សមណព្រាហ្មណ៍មានអាយុទាំងនោះ រមែងមិនធ្វើឲ្យជាក់ច្បាស់ មិនសម្រេចនូវ