អដ្ឋកថា កច្ចានគោត្តសូត្រទី ៥

ក្បាលទី 20 · ទំព័រ 683

គប្បីជ្រាបវិនិច្ឆ័យក្នុងកច្ចានគោត្រសូត្រទី ៥ ដូច្នេះ បទថា សម្មាទិដ្ឋិ សម្មាទិដ្ឋិ សេចក្តីថា ទេវតា និងមនុស្សដែលជាបណ្ឌិតពោលនូវ សម្មាទិដ្ឋិណាមួយ ព្រះកច្ចានៈទូលសួរសង្ខេបៗ ដល់សម្មាទិដ្ឋិទាំងអស់នោះ ចូលដោយបទទាំង ២ ។ បទថា ទ្វយនិស្សិតោ បានដល់ អាស្រ័យចំណែកទាំង ២ ។ ទ្រង់សម្តែងដល់មហាជនដ៏សេស វៀរព្រះអរិយបុគ្គល ដោយបទថា យេភុយ្យេន នេះ ។ បទថា អត្ថិតំ បានដល់ ទៀង ។ បទថា នត្ថិតញ្ច បានដល់ ដាច់សូន្យ ។ សង្ខារលោក ឈ្មោះថា លោក ការកើតឡើង នៃសង្ខារលោកនោះ ឈ្មោះថា លោកសមុទយ ។ បទថា សម្មប្បញ្ញាយ បស្សតោ សេចក្តីថា មគ្គប្បញ្ញា ព្រមទាំងវិបស្សនា ឈ្មោះថា សម្មប្បញ្ញា ការដឹងប្រពៃ បុគ្គលពិចារណាឃើញដោយសម្មប្បញ្ញានោះ ។ បទថា យា លោកេ នត្ថិតា បានដល់ កាលពិចារណាឃើញដោយបញ្ញាក្នុងធម៌ដែល កើតឡើងក្នុងសង្ខារលោក ឧច្ឆេទទិដ្ឋិដែលយល់ថា មិនមាន គប្បីកើតឡើង ក៏ រមែងមិនមាន ។ បទថា លោកនិរោធំ បានដល់ ការបែកធ្លាយនៃសង្ខារ ទាំងឡាយ ។ បទថា យា លោកេ អត្ថិតា បានដល់ កាលបុគ្គលពិចារណា ឃើញដោយបញ្ញា ក្នុងធម៌ដែលកំពុងបែកធ្លាយ ក្នុងសង្ខារលោក សស្សតទិដ្ឋិដែលយល់ថា មាន គប្បីកើតឡីង ក៏រមែងមិនមាន ។ ម្យ៉ាងទៀត បទថា លោកសមុទយំ បានដល់ បច្ចយាការដោយអនុលោម ។ បទថា លោកនិរោធំ បានដល់ បច្ចយាការចំណែកបដិលោម ។ កាលបុគ្គល ពិចារណាឃើញ គឺពិចារណាឃើញការមិនដាច់សូន្យនៃធម៌ដែលអាស្រ័យ បច្ច័យកើតឡើង ព្រោះការមិនដាច់សូន្យនៃបច្ច័យទាំងឡាយ ឧច្ឆេទទិដ្ឋិដែល យល់ថា មិនមាន នឹងគប្បីកើតឡើងរមែងមិនមាន កាលបុគ្គលពិចារណា ឃើញការរលត់នៃបច្ច័យ គឺពិចារណាឃើញការរលត់នៃធម៌ដែលអាស្រ័យ បច្ច័យកើតឡើង ព្រោះបច្ច័យរលត់ សស្សតទិដ្ឋិដែលយល់