អដ្ឋកថា ធម្មកថិកសូត្រទី ៦

ក្បាលទី 20 · ទំព័រ 688

ក្នុងធម្មកថិកសូត្រទី ៦ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា និព្វិទាយ បានដល់ ដើម្បីសេចក្តីនឿយណាយ ។ បទថា វិរាគាយ បាន ដល់ ដើម្បីប្រាសចាកតម្រេក ។ បទថា និរោធាយ បានដល់ ដើម្បីការរលត់ ឥតមានសេសសល់ ។ សេចក្តីក្នុងពាក្យថា បដិបន្នោ ហោតិ នេះ គប្បីជ្រាបថា បដិបត្តិតាំងអំពីដើម គឺសីល រហូតដល់អរហត្តមគ្គ ។ បទថា ធម្មានុធម្មប្បដិបន្នោ បានដល់ បដិបត្តិបដិបទាដ៏សមគួរដល់និព្វានធម៌ដែល ជាលោកុត្តរ ។ បទថា អនុធម្មភូតំ បានដល់ ដែលមានសភាវៈសមគួរ ។ បទថា និព្វិទា វិរាគា និរោធា បានដល់ ព្រោះដើម្បីនឿយណាយ ប្រាសចាក តម្រេក និងព្រោះរលត់ទៅ ។ បទថា អនុបទា វិមុត្តោ បានដល់ រួចផុត ព្រោះមិនប្រកាន់នូវធម៌ណាមួយ ដោយឧបាទាន ៤ ។ បទថា ទិដ្ឋធម្មនិព្វានប្បត្តោ គឺសម្រេចព្រះនិព្វានក្នុងបច្ចុប្បន្នជាតិ ។ បទថា អលំ វចនាយ សេចក្តីថា រមែងសមនឹងពោលយ៉ាងនេះ គឺគួរ បានដល់ សមគួរ ។ ក្នុងសេចក្តីនេះ ព្រោះធម្មកថិក ពោលបុច្ឆាដោយន័យឯណានីមួយ ចង្អុល សេក្ខភូមិ និងអសេក្ខភូមិ ឲ្យបុច្ឆាប្លែកចេញទៅដោយន័យទាំង ២ ដូចន័យ ដែលពណ៌នាមក ដូច្នេះ ។