អចេលកស្សបសូត្រទី ៧
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយស្តេចចូលទៅក្នុងក្រុងរាជគ្រឹះដើម្បីបិណ្ឌបាត ។ អចេលកស្សប បាន ឃើញព្រះមានព្រះភាគ យាងមកអំពីចម្ងាយលឹមៗ លុះឃើញហើយ ក៏ដើរ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹង ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួរ រពឫកហើយ ក៏ឋិតនៅក្នុងទីសមគួរ ។ លុះអចេលកស្សប ឋិតនៅក្នុងទីសមគួរហើយ ទើបក្រាបបង្គំ ទូលសួរព្រះមានព្រះភាគ ដូច្នេះថា យើងខ្ញុំនឹងសួរនូវហេតុនីមួយចំពោះ ព្រះគោតមដ៏ចម្រើន បើព្រះគោតមដ៏ម្រើន បើកឱកាសដើម្បីការដោះស្រាយ ប្រស្នារបស់យើងខ្ញុំ ។ ព្រះមានព្រះភាគ ត្រាស់តបថា កុំអាលសិនកស្សប កាលនេះ ជាកាលមិនគួរដល់ប្រស្នាទេ ព្រោះយើងកំពុងចូលមកកាន់ចន្លោះ ផ្ទះ ។ អចេលកស្សប ក្រាបបង្គំសួរព្រះមានព្រះភាគ ជាគម្រប់ពីរដងថា យើងខ្ញុំនឹងសួរនូវហេតុនីមួយចំពោះព្រះគោតមដ៏ចម្រើន បើព្រះគោតមដ៏ម្រើន បើកឱកាសដើម្បីការដោះស្រាយនូវប្រស្នារបស់យើងខ្ញុំ ។ កុំអាលសិនកស្សប កាលនេះ ជាកាលមិនគួរដល់ប្រស្នាទេ ព្រោះយើងកំពុងចូលមកកាន់ចន្លោះ ផ្ទះ ។ អចេលកស្សប ក្រាបបង្គំសួរជាគម្រប់បីដង ។ បេ ។ ព្រោះយើងកំពុង ចូលមកកាន់ចន្លោះផ្ទះ ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អចេលកស្សប ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា យើងខ្ញុំមិនមានបំណងដើម្បី សួរព្រះគោតមដ៏ចម្រើន ច្រើនរឿងទេ ។ ម្នាលកស្សប អ្នកប្រាថ្នានឹងសួរ នូវហេតុណា ចូរសួរចុះ ។ បពិត្រព្រះគោ