អដ្ឋកថា អចេលកស្សបសូត្រទី ៧

ក្បាលទី 20 · ទំព័រ 695

ក្នុងអាចេលកស្សបសូត្រទី ៧ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា អចេលោ កស្សបេ បានដល់ អ្នកបួសអចេលក៍ គឺមិនមានសំពត់ ដោយភេទ ឈ្មោះកស្សបដោយឈ្មោះ ។ បទថា ទូរតោវ សេចក្តីថា បាន ឃើញព្រះមានព្រះភាគ មានភិក្ខុសង្ឃច្រើនចោមរោម យាងមកអំពីចម្ងាយនោះ ឯង ។ បទថា កិញ្ចិទេវ តេសំ បានដល់ ហេតុការណ៍ឯណានីមួយ ។ បទថា ឱកាសំ បានដល់ ខណៈ គឺកាលនៃការព្យាករណ៍បញ្ញា ។ បទថា អន្តរឃរំ បានដល់ ខាងក្នុងស្រុក ឈ្មោះថា ចន្លោះស្រុក ដូចក្នុងប្រយោគថា ន បល្លត្ថិកាយ អន្តរឃរេ និសីទិស្សាមិ គឺមិនអង្គុយត្របោមក្បាលជង្គង់ក្នុងចន្លោះ ស្រុក ។ ឈ្មោះថា ខាងក្នុងស្រុក តាំងអំពីសសរខឿនជាដើមទៅ ដូចក្នុង ប្រយោគថា ឱក្ខិត្តចក្ខុ អន្តរឃរេ គមិស្សាមិ អញនឹងមានភ្នែកដាក់ចុះទៅក្នុង ចន្លោះស្រុក ។ ខាងក្នុងស្រុកនោះឯង លោកបំណងយកក្នុងទីនេះ ។ បទថា យទាកង្ខសិ បានដល់ បំណងនូវវត្ថុណា ។ សួរថា ព្រោះហេតុអ្វី ទើបព្រះមានព្រះភាគទ្រង់ហាមដល់ទៅ ៣ ដង ឆ្លើយថា ដើម្បីឲ្យកើតសេចក្តីគោរព ។ ព្រោះបុគ្គលប្រកាន់នូវទិដ្ឋិ កាលបុគ្គល នោះពោលរហ័ស ក៏មិនធ្វើសេចក្តីគោរព មិនជឿពាក្យសម្តី ដោយយល់ថា កាលចូលគាល់ព្រះសមណគោតមក្តី ការទូលសួរក្តី ងាយ ត្រឹមតែសួរបុណ្ណោះ ក៏ត្រាស់ឆ្លើយភ្លាម ។ តែកាលឃាត់ដល់ ៣ ដង គេក៏ធ្វើសេចក្តីគោរព ក៏ ជឿដោយយល់ថា ការចូលគាល់ព្រះសមណគោតមក្តី ការទូលសួរបញ្ញាក្តី លំបាក កាលអារាធនាដល់ទៅ ៣ ដង គេក៏នឹងតាំងចិត្តស្តាប់ជឿនូវព្រះ