អដ្ឋកថា តិម្ពរុកសូត្រទី ៨

ក្បាលទី 20 · ទំព័រ 705

ក្នុងតិម្ពរុក្ខសូត្រទី ៨ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា សា វេទនា ជាដើម ត្រាស់បដិសេធលទ្ធិដែលថា វត្ថុដែលខ្លួនធ្វើឯង ជាសុខ និងទុក្ខ ។ បទថា សតោ ក្នុងបទថា អាទិតោ សតោ នេះ ជាឆដ្ឋីវិភត្តិ ប្រើក្នុងអត្ថសត្តមីវិភត្តិ ។ ក្នុងសេចក្តីនេះ មានការសម្តែងអត្ថដូច្នេះ តិម្ពរុក្ខ កាលពាក្យដើមថា សា វេទនា សោ វេទយតិ មានយ៉ាងនេះ ខាងក្រោយ រមែងមានលទ្ធិដូច្នេះថា វត្ថុដែលខ្លួនធ្វើឯងជាសុខ ជាទុក្ខ និង កាលពោលយ៉ាងនេះ រមែងដឹងតាមថា វេទនានេះ មានក្នុងកាលមុន គឺ សម្តែងសស្សតទិដ្ឋិ ប្រកាន់នូវសស្សតទិដ្ឋិ ព្រោះហេតុអ្វី ព្រោះសេចក្តីនោះ ជាការឃើញរបស់លោក ។ បទថា ឯតំ បរេ សេចក្តីថា ចូលដល់សស្សតទិដ្ឋិនោះ ។ ទ្រង់សម្តែងយកអត្ថមុន ទើបត្រាស់យ៉ាងនោះ ព្រោះហេតុនោះ ទើបក្នុងអដ្ឋកថា លោកប្រកបពាក្យនោះ ហើយសម្តែងអត្ថនៃពាក្យនោះ ។ បទថា ឯវញ្ចាហំ ន វទាមិ សេចក្តីថា តថាគតមិនពោលយ៉ាងនេះថា សា វេទនា សោ វេទយតិ ។ បទថា អញ្ញា វេទនា ជាដើម ត្រាស់ដើម្បី បដិសេធលទ្ធិដែលថា សុខ និងទុក្ខ អ្នកដទៃធ្វើ ។ ក្នុងបទនេះ មានការប្រកប សេចក្តីដូច្នេះ ម្នាលតិម្ពរុក្ខ កាលពាក្យជាដើមថា អញ្ញា វេទនា អញ្ញោ វេទយតិ មានយ៉ាងនេះ ខាងក្រោយ កាលត្រូវវេទនាដែលសម្បយុត្ត ជាមួយឧច្ឆេទទិដ្ឋិ ដែលកើតឡើងយ៉ាងនេះថា ការកវេទនាក្នុងចំណែកដំបូង ដាច់សូន្យ តែវត្ថុដែលខ្លួនធ្វើឯង អ្នកដទៃសោយដូច្នេះ គ្របសង្កត់ រមែង មានលទ្ធិដូច្នេះថា វត្ថុដែលអ្នកដទៃធ្វើជាសុខ ជាទុក្ខ ដូច្នេះ និងកាលពោល យ៉ាងនេះ រមែងសម្តែងឧច្ឆេទទិដ្ឋិ រមែងប្រកាន់ឧច្ឆេទទិដ្ឋិថា ការកដាច់សូន្យ វត្ថុដទៃបដិសន្ធិ ។ ព្រោះហេតុអ្វី ព្រោះសេចក្តីនោះ ជាការឃើញរបស់ លោ