ពាលបណ្ឌិតសូត្រទី ៩
ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ បុគ្គល ពាលដែលមានអវិជ្ជាជាគ្រឿងរារាំង ដែលប្រកបដោយតណ្ហា រមែងមានកាយ គឺបដិសន្ធិនេះ កើតឡើងយ៉ាងនេះឯង ដ្បិតផស្សៈរមែងកើតឡើង ព្រោះអាស្រ័យនូវធម៌ជាគូៗ នឹងគ្នានុ៎ះយ៉ាងនេះ គឺកាយនេះផង នាមរូបខាងក្រៅផង បុគ្គលពាលដែលផស្សាយតនៈទាំង ៦ ឬក៏បណ្តាផស្សាយតនៈទាំងនោះ ណាមួយ ពាល់ត្រូវហើយ រមែងទទួលនូវសុខ និងទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ដែលមានអវិជ្ជាជាគ្រឿងរារាំង ដែលប្រកបដោយ តណ្ហា រមែងមានកាយនេះ កើតឡើងយ៉ាងនេះឯង ដ្បិតផស្សៈ រមែងកើតឡើង ព្រោះអាស្រ័យនូវធម៌ជាគូៗ នឹងគ្នានុ៎ះយ៉ាងនេះ គឺកាយនេះផង នាមរូប ខាងក្រៅផង បុគ្គលជាបណ្ឌិតដែលផស្សាយតនៈទាំង ៦ ឬក៏បណ្តាផស្សាយតនៈទាំងនោះណាមួយ ពាល់ត្រូវហើយ រមែងទទួលនូវសុខ និងទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងដំណើរនោះ បណ្ឌិត និងពាល តើ មានសេចក្តីវិសេសដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានសេចក្តីផ្សេង គ្នាដូចម្តេច ។ ភិក្ខុទាំងនោះក្រាបបង្គំទូលតបថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ទាំងឡាយ ( នេះ ) មានព្រះមានព្រះភាគជាបឫសគល់ មានព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគជាទីពឹង របស់យើងខ្ញុំ បពិត្រព្រះអង្គដ៏ ចម្រើន យើងខ្ញុំសូមអង្វរ សូមព្រះមានព្រះភាគ បំភ្លឺនូវសេចក្តីនៃភាសិតនុ៎ះ ដល់ខ្ញុំព្រះអង្គឲ្យទាន ភិក្ខុទាំងឡាយ បានស្តាប់ព្រះមានព្រះភាគហើយ នឹង ចងចាំទុក ។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយប្រុងចាំស្តាប់