អដ្ឋកថា ពាលបណ្ឌិតសូត្រទី ៩

ក្បាលទី 20 · ទំព័រ 710

ក្នុងពាលបណ្ឌិតសូត្រទី ៩ គប្បីជ្រាបវិនិច្ឆ័យដូច្នេះ បទថា អវិជ្ជានីវរណស្ស បានដល់ ត្រូវអវិជ្ជារារាំង ។ បទថា ឯវមយំ កាយោ សមុទាគតោ សេចក្តីថា កាយនេះ ឈ្មោះថា កើតឡើងហើយ ព្រោះត្រូវ អវិជ្ជារារាំង និងព្រោះប្រកបដោយតណ្ហានោះឯង ដោយអាការយ៉ាងនេះ ។ បទថា អយព្ចោវ កាយោ បានដល់ កាយដែលមានវិញ្ញាណរបស់ខ្លួន របស់ បុគ្គលពាលនោះ ។ បទថា ពហិទ្ធា ច នាមរូបំ បានដល់ កាយដែលមាន វិញ្ញាណរបស់អ្នកដទៃខាងក្រៅផង ។ សេចក្តីនេះ គប្បីសម្តែងដោយខន្ធ ៥ និងអាយតនៈ ៦ ទាំងរបស់ខ្លួន និងអ្នកដទៃ ។ បទថា ឥត្ថេតំ ទ្វយំ បានដល់ ២ ទុកៈនេះ ។ ដោយអាការយ៉ាងនេះ ។ ដោយបទថា ទ្វយំ បដិច្ច ផស្សោ នេះ លោកពោលចក្ខុសម្ផស្សជាដើម ព្រោះអាស្រ័យអាយតនៈទាំង ២ ផ្នែក មានចក្ខុ និងរូបជាដើមក្នុងទីដទៃ តែក្នុងទីនេះ លោកសំដៅយកអាយតនៈ ខាងក្នុង និងអាយតនៈខាងក្រៅ សេចក្តីថា អាយតនៈទាំង ២ ចំណែក ឈ្មោះថា ធំទាំង ២ ។ បទថា សឡេវាយតនានិ បានដល់ ផស្សាយតនៈ គឺហេតុនៃផស្សៈ ៦ ។ បទថា យេហិ ផុដ្ឋោ បានដល់ ត្រូវផស្សៈដែលកើតឡើង ព្រោះអាយតនៈដែលជាតួហេតុពួកណាពាល់ត្រូវ ។ ក្នុងបទថា អញ្ញតរេន នេះគប្បីជ្រាបអាយតនៈដទៃៗដែលបរិបូណ៌និងមិនបរិបូណ៌ ។ បទថា តត្រ បានដល់ ព្រោះការកើតឡើងនៃកាយជាដើមរបស់ បុគ្គលពាល និងបណ្ឌិតនោះ ។ បទថា កោ អធិប្បាយសោ បានដល់ គឺអ្វី ជាសេចក្តីព្យាយាមយ៉ាងក្រៃល្រង ។ បទថា ភគវំមូលកា បានដល់ ព្រះ មានព្រះភាគជាមូលនៃធម៌ទាំងនោះ ហេតុនោះ ធម៌ទាំងនោះ ឈ្មោះថា ភគវំមូលកា លោកអធិប្បាយដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌របស់ ពួកខ្ញុំព្រះអង្គនេះ ដែលព្រះកស្សបសម្មាសម្ពុទ្ធ ក្នុងកាលមុនទ្រង់ឲ្យកើតឡើង កាលព្រះអង្គបរិនិព្វានហើយកន្ល