បច្ចយសូត្រទី ១០

ក្បាលទី 20 · ទំព័រ 714

ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសម្តែងនូវបដិច្ចសមុប្បាទធម៌ផង នូវបដិច្ចសមុប្បន្នធម៌ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយប្រុងស្តាប់នូវសេចក្តីនោះ ចូរយកចិត្តទុកដាក់ ដោយ ប្រពៃចុះ តថាគតនឹងសម្តែងប្រាប់ ។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកាព្រះមាន ព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះបដិច្ចសមុប្បាទធម៌ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ជរា មរណៈកើតមាន ព្រោះជាតិជាបច្ច័យ ព្រះតថាគតកើតឡើងក្តី ព្រះតថាគតមិនទាន់កើតឡើងក្តី ធាតុនោះ ធម្មដ្ឋិតិនោះ ធម្មនិយាមនោះ ឥទប្បច្ច័យនោះ តែងឋិតនៅជាធម្មតា តថាគតត្រាស់ដឹងយល់ច្បាស់នូវបច្ច័យនោះ លុះត្រាស់ដឹង យល់ច្បាស់ ហើយ ទើបប្រាប់ សម្តែង ពន្យល់ តែងតាំង បើក បង្ហាញ ចែករលែក ធ្វើឲ្យរាក់ ហើយប្រាប់ថែមថា អ្នកទាំងឡាយ ចូរមើលចុះ ។ ម្នាលភិក្ខុទាំងឡាយ ជរា មរណៈកើតមានព្រោះជាតិជាបច្ច័យ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ជាតិកើតមានព្រោះភពជាបច្ច័យ … ម្នាលភិក្ខុទាំងឡាយ ភពកើតមានព្រោះ ឧបាទានជាបច្ច័យ … ម្នាលភិក្ខុទាំងឡាយ ឧបាទានកើតមានព្រោះតណ្ហាជាបច្ច័យ … ម្នាលភិក្ខុទាំងឡាយ តណ្ហាកើតមានព្រោះវេទនាជាបច្ច័យ … ម្នាលភិក្ខុទាំងឡាយ វេទនាកើតមានព្រោះផស្សៈជាបច្ច័យ … ម្នាលភិក្ខុទាំងឡាយ ផស្សៈកើតមានព្រោះសឡាយតនៈជាបច្ច័យ … ម្នាលភិក្ខុទាំងឡាយ សឡាយតនៈកើតមានព្រោះនាមរូបជាបច្ច័យ … ម្នាលភិក្ខុទាំងឡាយ នាមរូប