អដ្ឋកថា បច្ចយសូត្រទី ១០

ក្បាលទី 20 · ទំព័រ 718

ក្នុងបច្ចយសូត្រទី ១០ គប្បីជ្រាបវិនិច្ឆ័យដូច្នេះ បទថា បដិច្ចសមុប្បាទញ្ច វោ ភិក្ខវេ ទេសេស្សាមិ បដិច្ចសមុប្បន្នេ ច ធម្មេ សេចក្តីថា ព្រះសាស្តាទ្រង់ផ្តើមពាក្យទាំង ២ ក្នុងព្រះសូត្រនេះថា តថាគត នឹងសម្តែងបច្ច័យ និងសភាវធម៌ ដែលអាស្រ័យបច្ច័យកើតឡើង ។ បទថា ឧប្បាទា វា តថាគតានំ សេចក្តីថា សូម្បីក្នុងខណៈ កើតឡើងនៃព្រះតថាគត គឺកាលព្រះពុទ្ធកើតឡើងក្តី ឈ្មោះថា មានជរានិ ងមរណៈ ព្រោះមានជាតិជាបច្ច័យ បានដល់ ជាតិនោះឯង ជាបច្ច័យដល់ ជរា និងមរណៈ ។ បទថា ឋិតាវ សា ធាតុ បានដល់ សភាវៈនៃបច្ច័យ នោះតាំងនៅហើយ គឺក្នុងកាលខ្លះ ជាតិមិនជាបច្ច័យដល់ជរាមរណៈមិនមាន ឡើយ ។ ព្រះមានព្រះភាគត្រាស់បច្ច័យនោះឯង ដោយបទទាំង ២ នេះ គឺ ធម្មដ្ឋិតតា ធម្មនិយាមតា ព្រោះធម៌ដែលអាស្រ័យបច្ច័យកើតឡើង រមែងតាំង នៅព្រោះបច្ច័យ ព្រោះហេតុនោះ បច្ច័យនោះឯង លោកហៅថា ធម្មដ្ឋិតតា ។ បច្ច័យរមែងកំណត់ធម៌ ព្រោះហេតុនោះ ទើបហៅថា ធម្មនិយាមតា ។ បទថា ឥទប្បច្ចយតា បានដល់ បច្ច័យនៃជរា និងមរណៈទាំងនេះជាដើម ឈ្មោះថា ឥទប្បច្ចយ ។ ឥទប្បច្ចយនោះឯង ឈ្មោះថា ឥទប្បច្ចយតា ។ បទថា តំ បានដល់ បច្ច័យនោះ ។ បទថា អភិសម្ពុជ្ឈតិ បានដល់ ដឹង ដោយញាណ ។ បទថា អភិសមេតិ បានដល់ ប្រជុំគ្នាដោយញាណ ។ បទថា អាចិក្ខតិ គឺប្រាប់ ។ បទថា ទេសេតិ បានដល់ សម្តែង ។ បទថា បញ្ញបេតិ ប្រែថា ឲ្យដឹង ។ បទថា បដ្ឋបេតិ បានដល់ ផ្តើមតាំងក្នុង មាតិកានៃញាណ ។ បទថា វិវរតិ បានដល់ បើកផ្ងារសម្តែង ។ បទថា វិភជតិ បានដល់ សម្តែងដោយការចែក ។ បទថា ឧត្តានីករោតិ គឺធ្វើឲ្យប្រាកដ ។ បទថា បស្សថាតិ ចាហ បានដល់ ត្រាស់ថា ពួកអ្នកចូរ មើល ។ សួរថា គឺអ្វី គឺពាក្យថា ជាតិប្បច្ច