អដ្ឋកថា ទសពលសូត្រទី ១ - កម្លាំង១០ - វេសារជ្ជធម៌៤

ក្បាលទី 20 · ទំព័រ 724

ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុ ទាំងឡាយ ព្រះតថាគតប្រកបដោយកម្លាំង ១០ ផង ប្រកបដោយវេសារជ្ជធម៌ ៤ ផង រមែងប្តេជ្ញានូវឋានៈដ៏ប្រសើរ បន្លឺនូវសីហនាទក្នុងពួកបរិស័ទ ញ៉ាំងព្រហ្មចក្រឲ្យប្រព្រឹត្តទៅថា រូប ដូច្នេះ ហេតុជាទីកើតឡើងនៃរូប ដូច្នេះ សេចក្តីរលត់នៃរូប ដូច្នេះ វេទនា ដូច្នេះ ហេតុជាទីកើតឡើងនៃវេទនា ដូច្នេះ សេចក្តីរលត់នៃវេទនា ដូច្នេះ សញ្ញា ដូច្នេះ ហេតុជាទីកើតឡើងនៃសញ្ញា ដូច្នេះ សេចក្តីរលត់នៃសញ្ញា ដូច្នេះ សង្ខារទាំងឡាយ ដូច្នេះ ហេតុជាទីកើតឡើង នៃសង្ខារទាំងឡាយ ដូច្នេះ សេចក្តីរលត់នៃសង្ខារទាំងឡាយ ដូច្នេះ វិញ្ញាណ ដូច្នេះ ហេតុជាទីកើតឡើងនៃវិញ្ញាណ ដូច្នេះ សេចក្តីរលត់នៃវិញ្ញាណ ដូច្នេះ កាលបើធម្មជាតនេះមាន ធម្មជាតនេះក៏មានដែរ ព្រោះការកើតឡើងនៃ ធម្មជាតនេះ ទើបធម្មជាតនេះកើតឡើងដែរ កាលបើធម្មជាតនេះមិនមាន ធម្មជាតនេះក៏មិនមានដែរ ព្រោះការរលត់ទៅនៃធម្មជាតនេះ ទើបធម្មជាតនេះ រលត់ទៅដែរ គឺថា សង្ខារទាំងឡាយកើតមានព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ កើតមានព្រោះសង្ខារជាបច្ច័យ ។ បេ ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់ នុ៎ះ រមែងមានយ៉ាងនេះ ។ ការរលត់នៃសង្ខារព្រោះការវិនាស និងការរលត់ មិនសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ ។ បេ ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ។ ក្នុងបឋមទសពលសូត្រទី ១ នេះ មិនមានអត្ថាធិប្បាយ ។ ៨