ទុតិយទសពលសូត្រទី ២
ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ប្រកបដោយកម្លាំង ១០ ផង ប្រកបដោយវេសារជ្ជធម៌ ៤ ផង រមែងប្តេជ្ញានូវឋានៈប្រសើរ បន្លឺនូវសីហនាទក្នុងពួកបរិស័ទ ញ៉ាំងព្រហ្មចក្រឲ្យ ប្រព្រឹត្តទៅថា រូប ដូច្នេះ ហេតុជាទីកើតឡើងនៃរូប ដូច្នេះ សេចក្តីរលត់នៃរូប ដូច្នេះ វេទនា ដូច្នេះ ហេតុជាទីកើតឡើងនៃវេទនា ដូច្នេះ សេចក្តីរលត់នៃ វេទនា ដូច្នេះ សញ្ញា ដូច្នេះ ហេតុជាទីកើតឡើងនៃសញ្ញា ដូច្នេះ សេចក្តី រលត់នៃសញ្ញា ដូច្នេះ សង្ខារទាំងឡាយ ដូច្នេះ ហេតុជាទីកើតឡើងនៃសង្ខារ ទាំងឡាយ ដូច្នេះ សេចក្តីរលត់នៃសង្ខារទាំងឡាយ ដូច្នេះ វិញ្ញាណ ដូច្នេះ ហេតុជាទីកើតឡើងនៃវិញ្ញាណ ដូច្នេះ សេចក្តីរលត់នៃវិញ្ញាណ ដូច្នេះ កាលបើ ធម្មជាតនេះមាន ធម្មជាតនេះក៏មានដែរ ព្រោះការកើតឡើងនៃធម្មជាតនេះ ទើបធម្មជាតនេះកើតឡើងដែរ កាលបើធម្មជាតនេះមិនមាន ធម្មជាតនេះក៏ មិនមានដែរ ព្រោះការរលត់នៃធម្មជាតនេះ ទើបធម្មជាតនេះរលត់ដែរ គឺថា សង្ខារទាំងឡាយកើតមានព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមានព្រោះសង្ខារ ជាបច្ច័យ ។ បេ ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាង នេះ ។ ការរលត់នៃសង្ខារព្រោះការវិនាស និងការរលត់ មិនសេសសល់នៃ អវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ ។ បេ ។ ការរលត់នៃកង ទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគតសម្តែងហើយដោយ ប្រពៃ តថាគតបានបើក បានប្រកាស ឲ្យងាយ ដូចជាបុរសគ្មានកំណាត់ សំពត់បិទបាំងកាយយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌ដែល តថាគត សម្តែងហើយដោយប្រពៃ តថាគតបានបើក បានប្រកាស ឲ្យងាយ ដូចជាបុរសគ្មានកំណាត់សំពត់បិទបាំងកាយយ៉ាងនេះ កុលបុ