កម្លាំងកាយព្រះតថាគត
ស្មើនឹងកម្លាំងដំរីត្រកូលបិង្គលៈ ១ កម្លាំងដំរីត្រកូលបិង្គលៈ ១០ ស្មើនឹង កម្លាំងដំរីត្រកូលគន្ធៈ ១ កម្លាំងដំរីត្រកូលគន្ធៈ ១០ ស្មើនឹងកម្លាំងដំរីត្រកូល មង្គលៈ ១ កម្លាំងដំរីត្រកូលមង្គលៈ ១០ ស្មើនឹងកម្លាំងដំរីត្រកូលហេមៈ ១ កម្លាំងដំរីត្រកូលហេមៈ ១០ ស្មើនឹងកម្លាំងដំរីត្រកូលឧបោសថ ១ កម្លាំងដំរី ត្រកូលឧបោសថ ១០ ស្មើនឹងកម្លាំងដំរីត្រកូលឆទ្ទន្ត ១ កម្លាំងដំរីឆទ្ទន្ត ១០ ស្មើនឹងកម្លាំងរបស់ព្រះតថាគត ១ ព្រះអង្គ ។ កម្លាំងព្រះតថាគតនេះឯង លោកហៅថា ជាកម្លាំងព្រះនារាយណ៍ក៏មាន កម្លាំងព្រះនារាយណ៍នោះ គណនាដោយកម្លាំងដំរីតាមប្រក្រតី ស្មើនឹងកម្លាំង ដំរី ១ ពាន់កោដិ តែបើគណនាដោយកម្លាំងបុរស ស្មើនឹងកម្លាំងបុរស ១០ ពាន់កោដិ ។ នេះគប្បីជ្រាបថា ជាកម្លាំងកាយរបស់ព្រះតថាគត ។ តែកម្លាំង ព្រះកាយដែលមិនបានសង្គ្រោះក្នុងបទថា ទសពលសមន្នាគតោ នេះ ។ ពិត ហើយ ការកំណត់ទុក្ខក្តី ការលះសមុទយៈក្តី ការចម្រើនមគ្គក្តី ការធ្វើឲ្យ ជាក់ច្បាស់នូវផលក្តី អាស្រ័យកម្លាំងព្រះកាយនេះមិនមាន តែមានកម្លាំង ម្យ៉ាងទៀត ឈ្មោះញាណពល កម្លាំងព្រះញាណមាន ១០ ប្រការ ដោយ អត្ថថា មិនញាប់ញ័រ និងដោយអត្ថថា ឧបត្ថម្ភក្នុងឋានៈ ១០ ប្រការ ។ ទ្រង់សំដៅដល់ទសពលញ្ញាណនេះ ទើបត្រាស់ថា ទសពលសមន្នាគតោ ដូច្នេះ ។ សួរថា ទសពលញ្ញាណនោះដូចម្តេច ឆ្លើយថា ទ្រង់ដឹងឋានៈ និង អឋានៈជាដើមតាមសេចក្តីពិត ។ គឺទ្រង់ដឹងឋានៈដោយជាឋានៈ និងអឋានៈ