អដ្ឋកថា ឧបនិសសូត្រទី ៣
ក្បាលទី 20 · ទំព័រ 751
គប្បីជ្រាបវិនិច្ឆ័យក្នុងឧបនិសសូត្រទី ៣ ដូចតទៅនេះ ក្នុងបទ ទាំងឡាយ បទថា ជានតោ អហំ ជាដើម បទថា ជានតោ ប្រែថា ដឹង ។ បទថា បស្សតោ ប្រែថា ឃើញ ។ សូម្បីក្នុងបទទាំង ២ ក៏មានសេចក្តីតែ មួយដូចគ្នា ផ្សេងតែព្យញ្ជនៈបុណ្ណោះ ។ កាលបើដូច្នោះ បទថា ជានតោ ទើបចង្អុលបុគ្គលអាស្រ័យលក្ខណៈនៃញាណ ។ ព្រោះថា ញាណមានការដឹង ទួទៅជាលក្ខណៈ ។ បទថា បស្សតោ ចង្អុលបុគ្គលអាស្រ័យអានុភាព នៃញាណ ។ ព្រោះថា ញាណមានការឃើញជាអានុភាព ។ បុគ្គលដែល ប្រកបដោយញាណ រមែងឃើញធម៌ទាំងឡាយ ដែលបើកផ្ងារហើយដោយ ញាណ ដូចបុគ្គលមានចក្ខុ ឃើញរូបទាំងឡាយដោយចក្ខុ ។ ក្នុងពាក្យថា អាសវានំ ខយំ នេះ ជាការលះការមិនកើតឡើង អាការដែលអស់ទៅ ការមិនមានអាសវៈទាំងឡាយ ក៏ហៅថា អាសវក្ខយ ។