អញ្ញតិត្ថិយសូត្រទី ៤
ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជិតក្រុងរាជគ្រឹះ … គ្រានោះ ព្រះសារី បុត្រមានអាយុ ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត ។ លំដាប់នោះ ព្រះសារីបុត្រមាន អាយុ មានសេចក្តីត្រិះរិះដូច្នេះថា ការត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ នៅព្រឹិកពេកណាស់ បើដូច្នោះ គួរតែអាត្មាអញចូលទៅកាន់អារាមនៃ ពួកអន្យតិរ្ថិយបរិព្វាជកសិន ។ លំដាប់នោះ ព្រះសារីបុត្រមានអាយុចូលទៅកាន់ អារាមនៃពួកអន្យតិរ្ថិយបរិព្វាជក លុះចូលទៅដល់ហើយក៏ ធ្វើសេចក្តី រីករាយ ជាមួយនឹងអន្យតិរ្ថិយបរិព្វាជកទាំងនោះ លុះបញ្ចប់ពាក្យដែលគួរ រីករាយ និងពាក្យដែលគួររពឫកហើយ ក៏គង់ក្នុងទីសមគួរ ។ លុះព្រះសារីបុត្រមានអាយុ គង់ក្នុងទីសមគួរហើយ អន្យតិរ្ថិយបរិព្វាជកទាំងនោះ ក៏ពោលពាក្យដូច្នេះថា ម្នាលសារីបុត្រមានអាយុ មាន សមណព្រាហ្មណ៍ពួកមួយជាកម្មវាទ បញ្ញត្តថាទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ។ ម្នាលសារីបុត្រមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្ត ថា ទុក្ខ គឺបុគ្គលដទៃធ្វើឲ្យ ។ ម្នាលសារីបុត្រមានអាយុ មានសមណព្រាហ្មណ៍ ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃ ធ្វើឲ្យផង ។ ម្នាលសារីបុត្រមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្ម វាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គល ដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ ។