អដ្ឋកថា អញ្ញតិត្ថិយសូត្រទី ៤
គប្បីជ្រាបវិនិច្ឆ័យក្នុងអញ្ញតិត្ថិយសូត្រទី ៤ ដូច្នេះ បទថា បវិសិ ប្រែថា ចូលទៅហើយ ។ ព្រះសារីបុត្រ ចូលទៅហើយ ជាដំបូង ។ តែលោកពោលយ៉ាងនេះ ក៏ព្រោះព្រះសារីបុត្រចេញទៅហើយ ដោយគិតថា នឹងចូលទៅ ។ សួរថា សេចក្តីនេះដូចម្តេច ។ ដូចបុរសដែលចេញទៅ ហើយ ដោយគិតថា នឹងទៅស្រុក សូម្បីមិនទាន់ដល់ស្រុក កាលគេសួរថា បុគ្គលមានឈ្មោះយ៉ាងនេះទៅណា ក៏ឆ្លើយថា ទៅស្រុក យ៉ាងណា សេចក្តី នេះក៏ដូច្នោះ ។ បទថា អតិប្បគោ សេចក្តីថា បានឮថា ក្នុងគ្រានោះ ថ្ងៃ ដែលចេញទៅនៅព្រឹកពេក សម្រាប់ព្រះថេរៈ ។ ពួកភិក្ខុដែលចេញទៅក្នុង វេលាព្រលឹម រមែងយឺតយូរ រហូតដល់វេលាភិក្ខាចារ ក្នុងស្ថានទីទាំងនេះ គឺត្រង់លានពោធិព្រឹក្ស លានព្រះចេតិយ ដែលគ្រងសំពត់ជាប្រចាំ តែព្រះថេរៈ គិតថា អញនឹងធ្វើការសាសងពាក្យសម្តីជាមួយពួកបរិព្វាជក ទម្រាំដល់ វេលាភិក្ខាចារ ទើបបានត្រិះរិះថា យន្នូនាហំ បើដូច្នោះ អាត្មាអញជាដើម ។ បទថា បរិព្វាជកានំ អារាមោ សេចក្តីថា បានឮថា អារាមនោះនៅចន្លោះ ទ្វារទិសខាងត្បូងនៃវត្តវេឡុវ័ន ។ បទថា ឥធ បានដល់ ក្នុងឋានៈទាំង ៤ នេះ ។ បទថា កឹវាទី កិមក្ខាយី បានដល់ ព្រះសមណគោតមឃាត់អ្វី ប្រាប់អ្វី ។ ព្រះថេរៈ សួរថា ពួកបរិព្វាជកនឹងឲ្យអ្វីក្នុងសេចក្តីនេះ ដល់ព្រះសមណគោតម ។ បទថា ធម្មស្ស ចានុធម្មំ ព្យាករេយ្យាម សេចក្តីថា ព្រះគោតមត្រាស់ហេតុ ឯណា ពួកយើងគប្បីពោលហេតុ តាមសមគួរដល់ហេតុនោះ ។ បទថា សហធម្មិកោ វាទានុបតោ សេចក្តីថា សហធម្មិកដែលរួមប្រព្រឹត្តធម៌ណាមួយ សូម្បីមានចំនួនតិច ក៏ជាអ្នកប្រព្រឹត្តជាមួយហេតុ ដោយហេតុនៃពាក្យ ដែលជនដទៃពោលហើយ ឈ្មោះថា ធ្លាក់ទៅតាមវាទៈ ចូលដល់វាទៈរបស់ ព្រះសមណគោតម មិនគប្បីមកដល់ហេត