ភូមិជសូត្រទី ៥
ទ្រង់គង់ជិតក្រុងសាវត្ថី … គ្រានោះ ព្រះភូមិជៈមានអាយុ ចេញ អំពីទីស្ងាត់ក្នុងសាយ័ណ្ហសម័យ ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅ ដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះសារីបុត្តមានអាយុ លុះ បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ក៏អង្គុយក្នុងទី សមគួរ ។ លុះព្រះភូមិជៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលនឹង ព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួន ឯង ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយទៀត ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលដទៃធ្វើឲ្យ ម្នាលសារីបុត្តមានអាយុ មាន សមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលធ្វើ ដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយទៀត ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ មិនមែនជាអំពើ របស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យ ហេតុ ។ ម្នាលសារីបុត្តមានអាយុ ព្រះមានព្រះភាគទ្រង់ពោលដូចម្តេច ទ្រង់ ប្រាប់ដូចម្តេចដល់យើងទាំងឡាយ ក្នុងហេតុទាំង ៤ នេះ ចុះកាលយើង ទាំងឡាយព្យាករដូចម្តេច ទើបឈ្មោះថា ពោលតាមពាក្យដែលព្រះមានព្រះភាគ ពោលហើយផង ឈ្មោះថា មិនពោលបង្កាច់ព្រះមានព្រះភាគ ដោយ ពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌ដ៏សមគួរដល់ធម៌ផង ទាំងលំអាន ពាក្យបន្តិចបន្តួចដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈដែលបណ្ឌិត