ឧបវាណសូត្រទី ៦
ទ្រង់គង់នៅជិតក្រុងសាវត្ថី … គ្រានោះ ព្រះឧបវាណៈមាន អាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះព្រះឧបវាណៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំ ទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន មានសមណព្រាហ្មណ៍ពួកមួយ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង បពិត្រព្រះអង្គដ៏ ចម្រើន មានសមណព្រាហ្មណ៍ពួកមួយទៀត បញ្ញត្តថា ទុក្ខ គឺ បុគ្គលដទៃ ធ្វើឲ្យ បពិត្រព្រះអង្គដ៏ចម្រើន មានសមណព្រាហ្មណ៍ពួកមួយទៀត បញ្ញត្ត ថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង បពិត្រព្រះអង្គ ដ៏ចម្រើន មានសមណព្រាហ្មណ៍ពួកមួយទៀត បញ្ញត្តថា ទុក្ខមិនមែនជា អំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគទ្រង់ពោលដូចម្តេច ទ្រង់ប្រាប់ដូចម្តេចដល់យើងទាំងឡាយ ក្នុងហេតុទាំង ៤ នេះ កាលយើង ទាំងឡាយព្យាករដូចម្តេច ទើបឈ្មោះថា ពោលតាមពាក្យដែលព្រះមាន ព្រះភាគទ្រង់ពោលហើយផង ឈ្មោះថា មិនពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌ដ៏សមគួរដល់ធម៌ផង ទាំង លំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយក៏ មិនមកកាន់ឋានៈ ដែលបណ្ឌិតគប្បីតិះដៀលផង ។ ម្នាលឧបវាណៈ សេចក្តីទុក្ខតថាគតបានពោលហើយថា កើត ឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺអាស្រ័យផស្សៈ កាលបើ បុគ្គលពោលដូច្នេះ ឈ្មោះថា ពោលតាមពាក្យដែលតថាគតពោលហើយ ផង មិនពោលបង្កាច់តថាគតពោលពាក្យមិនពិតផង ព្យាករនូវធម៌ដ៏សមគួរ ដល់ធម៌ ទាំងលំអានពាក្យបន្តិចបន្តួចដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់