បច្ចយសូត្រទី ៧

ក្បាលទី 20 · ទំព័រ 783

ទ្រង់គង់ជិតក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យ ។ បេ ។ ការកើតឡើង ព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ ជរា និងមរណៈតើដូចម្តេច ។ សេចក្តី គ្រាំគ្រា ភាពគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ ដំណើរថយ អាយុ ដំណើរចាស់ទុំនៃឥន្ទ្រិយទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជរា ។ ចុតិ ការឃ្លាត ការបែកធ្លាយ ការ បាត់បង់ សេចក្តីស្លាប់ ដំណើរងាប់ ការធ្វើនូវមរណកាល ការបែកធ្លាយនៃ ខន្ធទាំងឡាយ ការដាក់ចុះនូវសាកសព ការដាច់នៃជីវិត្រិន្ទិយណា របស់សត្វ ទាំងឡាយនោៈៗ ចាកសត្តនិកាយនោះៗ នេះហៅថា មរណៈ ។ ម្នាលភិក្ខុ ទាំងឡាយ ជរានេះផង មរណៈនេះផង នេះហៅថា ជរា និងមរណៈដូច្នេះ ឯង ។ ការកើតឡើងនៃជរា និងមរណៈ ព្រោះការកើតឡើងនៃជាតិ ការរលត់ នៃជរា និងមរណៈ ព្រោះការរលត់នៃជាតិ មគ្គដ៏ប្រសើរប្រកបដោយ អង្គ ៨ នេះឯង ជាបដិបទាដែលជាដំណើរទៅកាន់ទីរលត់នៃជរា និងមរណៈ គឺប្រាជ្ញាយល់ត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ ការនិយាយត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ សេចក្តីព្យាយាមត្រូវ ១ សេចក្តីរពឫកត្រូវ ១ ការតម្កល់ ចិត្តត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះជាតិ តើដូចម្តេច ។ បេ ។ ម្នាល ភិក្ខុទាំងឡាយ ភព តើដូចម្តេច … ម្នាលភិក្ខុទាំងឡាយឧបាទានតើដូចម្តេច … ម្នាលភិក្ខុទាំងឡាយ តណ្ហា តើដូចម្តេច … ម្នាលភិក្ខុទាំងឡាយ វេទនា តើ