ភិក្ខុសូត្រទី ៨

ក្បាលទី 20 · ទំព័រ 786

ទ្រង់គង់នៅជិតក្រុងសាវត្ថី … ក្នុងទីនោះឯង ។ បេ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវជរា និងមរណៈ ដឹងច្បាស់នូវ ការកើតឡើងនៃជរា និងមរណៈ ដឹងច្បាស់នូវទីរលត់នៃជរា និងមរណៈ ដឹង ច្បាស់នូវបដិបទាជាដំណើរទៅកាន់ទីរលត់នៃជរា និងមរណៈ ដឹងច្បាស់នូវ ជាតិ ។ប។ ដឹងច្បាស់នូវភព … ដឹងច្បាស់នូវឧបាទាន … ដឹងច្បាស់នូវ តណ្ហា … ដឹងច្បាស់នូវវេទនា … ដឹងច្បាស់នូវផស្សៈ … ដឹងច្បាស់នូវ សឡាយតនៈ … ដឹងច្បាស់នូវនាមរូប … ដឹងច្បាស់នូវវិញ្ញាណ … ដឹង ច្បាស់នូវសង្ខារទាំងឡាយ ដឹងច្បាស់នូវការកើតឡើងនៃសង្ខារ ដឹងច្បាស់នូវ ទីរលត់នៃសង្ខារ ដឹងច្បាស់នូវបដិបទាជាដំណើរទៅកាន់ទីរលត់នៃសង្ខារ ។