អដ្ឋកថា ភិក្ខុសូត្រទី ៨
ម្នាលភិក្ខុទាំងឡាយ ជរា និងមរណៈ តើដូចម្តេច ។ សេចក្តី គ្រាំគ្រា ភាពគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ ដំណើរថយ អាយុ ដំណើរចាស់ទុំនៃឥន្ទ្រិយទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជរា ។ ចុតិ ការឃ្លាត ការបែកធ្លាយ ការ បាត់បង់ សេចក្តីស្លាប់ ដំណើរងាប់ ការធ្វើនូវមរណកាល ការបែកធ្លាយនៃ ខន្ធទាំងឡាយ ការដាក់ចុះនូវសាកសព ការដាច់នៃជីវិត្រិន្ទិយណា របស់សត្វ ទាំងឡាយនោៈៗ ចាកសត្តនិកាយនោះៗ នេះហៅថា មរណៈ ។ ម្នាលភិក្ខុ ទាំងឡាយ ជរានេះផង មរណៈនេះផង នេះហៅថា ជរា និងមរណៈដូច្នេះឯង ។ ការកើតឡើងនៃជរា និងមរណៈ ព្រោះការកើតឡើងនៃជាតិ ការរលត់នៃជរានិ ងមរណៈ ព្រោះការរលត់នៃជាតិ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ នេះឯង ជាបដិបទាដែលជាដំណើរទៅកាន់ទីរលត់នៃជរា និងមរណៈ គឺប្រាជ្ញាយល់ឃើញ ត្រូវ ១ ។ បេ ។ ការតម្កល់ចិត្តត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ ជាតិ តើ ដូចម្តេច ។ បេ ។ ម្នាលភិក្ខុទាំងឡាយភពតើដូចម្តេច … ម្នាលភិក្ខុទាំងឡាយ ឧបាទានតើដូចម្តេច … ម្នាលភិក្ខុទាំងឡាយ តណ្ហា តើដូចម្តេច … វេទនា … ផស្សៈ … សឡាយតនៈ … នាមរូប … វិញ្ញាណ … ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយនេះមាន ៣ គឺកាយសង្ខារ ១ វចីសង្ខារ ១ ចិត្តសង្ខារ ១ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា សង្ខារ ។ ការកើតឡើងនៃសង្ខារ ព្រោះការកើតឡើងនៃអវិជ្ជា ការរលត់ នៃសង្ខារ ព្រោះការរលត់នៃអវិជ្ជា មគ្គដ៏ប្រសើរប្រកបដោយអង្គទាំង ៨ នេះឯង ជាបដិបទាដែលជាដំណើរទៅកាន់ទីរលត់នៃសង្ខារ គឺប្រាជ្ញាយល់ឃើញ ត្រូវ ១ ។ បេ ។ ការតម្កល់ចិត្តត្រូវ ១ ។