សមណព្រាហ្មណសូត្រទី ៩

ក្បាលទី 20 · ទំព័រ 789

ទ្រង់គង់នៅជិតក្រុងសាវត្ថី … ក្នុងទីនោះឯង ។ បេ ។ ម្នាលភិក្ខុ ទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ មិនកំណត់ដឹងនូវជរា និង មរណៈ មិនកំណត់ដឹងនូវការកើតឡើងនៃជរា និងមរណៈ មិនកំណត់ដឹងនូវទី រលត់នៃជរា និងមរណៈ មិនកំណត់ដឹងនូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរា និងមរណៈ ។ មិនកំណត់ដឹងនូវជាតិ ។ បេ ។ មិនកំណត់ដឹងនូវភព … ឧបាទាន … តណ្ហា … វេទនា … ផស្សៈ … សឡាយតនៈ … នាមរូប … វិញ្ញាណ … នូវសង្ខារទាំងឡាយ មិនកំណត់ដឹងនូវការកើតឡើងនៃសង្ខារ មិនកំណត់ដឹងនូវទីរលត់នៃសង្ខារ មិនកំណត់ដឹងនូវបដិបទាជាដំណើរទៅកាន់ទី រលត់នៃសង្ខារ ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនុ៎ះ តថាគត មិនបានសន្មតថា ជាសមណៈក្នុងពួកសមណៈផង មិនបានសន្មតថា ជា ព្រាហ្មណ៍ក្នុងពួកព្រាហ្មណ៍ផង មិនតែបុណ្ណោះ សមណព្រាហ្មណ៍មានអាយុ ទាំងនុ៎ះឯង រមែងមិនបានធ្វើឲ្យជាក់ច្បាស់ មិនសម្រេចនូវសាមញ្ញផល ឬ ព្រហ្មញ្ញផល ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្នទេ ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ កំណត់ ដឹងនូវជរា និងមរណៈ កំណត់ដឹងនូវការកើតឡើងនៃជរា និងមរណៈ កំណត់ ដឹងនូវទីរលត់នៃជរា និងមរណៈ កំណត់ដឹងនូវបដិបទា ជាដំណើរទៅកាន់ទី រលត់នៃជរា និងមរណៈ ។ កំណត់ដឹងនូវជាតិ ។ បេ ។ កំណត់ដឹងនូវភព … ឧបាទាន … តណ្ហា … វេទនា … ផស្សៈ … សឡាយតនៈ … នាមរូប … វិញ្ញាណ … នូវសង្ខារទាំងឡាយ កំណត់ដឹងនូវការកើតឡើងនៃសង្ខារ កំណត់