ទុតិយសមណព្រាហ្មណសូត្រទី ១០

ក្បាលទី 20 · ទំព័រ 791

ទ្រង់គង់នៅជិតក្រុងសាវត្ថី … ក្នុងទីនោះឯង ។ បេ ។ ម្នាល ភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ មិនដឹងច្បាស់នូវជរា និង មរណៈ មិនដឹងច្បាស់នូវការកើតឡើងនៃជរា និងមរណៈ មិនដឹងច្បាស់នូវទី រលត់នៃជរា និងមរណៈ មិនដឹងច្បាស់នូវបដិបទាជាដំណើរទៅកាន់ទីរលត់នៃ ជរា និងមរណៈ សមណព្រាហ្មណ៍ទាំងនោះឯង នឹងប្រព្រឹត្តកន្លងនូវជរា និង មរណៈបាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ ។ មិនដឹងច្បាស់នូវជាតិ ។ បេ ។ មិនដឹងច្បាស់នូវភព … ឧបាទាន … តណ្ហា … វេទនា … ផស្សៈ … សឡាយតនៈ … នាមរូប … វិញ្ញាណ … នូវសង្ខារទាំងឡាយ មិនដឹង ច្បាស់នូវការកើតឡើងនៃសង្ខារ មិនដឹងច្បាស់នូវទីរលត់នៃសង្ខារ មិនដឹង ច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ សមណព្រាហ្មណ៍ទាំងនោះ ឯង នឹងប្រព្រឹត្តកន្លងនូវសង្ខារទាំងឡាយបាន ពាក្យដូច្នេះនេះ មិនសមហេតុ ឡើយ ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដឹង ច្បាស់នូវជរា និងមរណៈ ដឹងច្បាស់នូវការកើតឡើងនៃជរា និងមរណៈ ដឹង ច្បាស់នូវទីរលត់នៃជរា និងមរណៈ ដឹងច្បាស់នូវបដិបទាជាដំណើរ ទៅកាន់ ទីរលត់នៃជរា និងមរណៈ សមណព្រាហ្មណ៍ទាំងនោះឯង នឹងប្រព្រឹត្តកន្លងនូវ ជរា និងមរណៈបាន ពាក្យដូច្នេះនេះទើបសមហេតុ ។ ដឹងច្បាស់នូវជាតិ ។ បេ ។ ដឹងច្បាស់នូវភព … ឧបាទាន … តណ្ហា … វេទនា … ផស្សៈ … សឡាយតនៈ … នាមរូប … វិញ្ញាណ … នូវសង្ខារទាំងឡាយ ដឹងច្បាស់នូវការ កើតឡើងនៃសង្ខារ ដឹងច្បាស់នូវទីរលត់នៃសង្ខារ ដឹងច្បាស់នូវបដិបទា ជា ដំណើរទៅកាន់ទីរលត់នៃសង្ខារ សមណព្រាហ្មណ៍ទាំងនោះឯង នឹងប្រព្រឹត្តក ន្លងនូវសង្ខារទាំងឡាយបាន ពាក្យដូច្នេះនេះទើបសមហេតុ ។ សូត្រទី ១០ ចប់ ទសពលវគ្គទី ៣ ចប់ ៥ ឧទ្ទ