ភូតសូត្រទី ១
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ជិតក្រុងសាវត្ថី … ក្នុង ទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះសារីបុត្រមានអាយុថា ម្នាល សារីបុត្រ អជិតមាណពបានពោលហើយ ( ក្នុងអជិតបញ្ញា បារាយនវគ្គ ) នូវពាក្យនេះថា ពួកបុគ្គលណា មានធម៌ពិចារណាហើយក្តី ពួកបុគ្គលណាជា សេក្ខៈដ៏ច្រើនក្តី ក្នុងសាសនានេះ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គជាអ្នកមានបញ្ញា ខ្ញុំព្រះអង្គសួរនូវការប្រព្រឹត្តិរបស់ បុគ្គលទាំងនោះ សូមទ្រង់សម្តែងឲ្យទាន ម្នាលសារីបុត្រ ភាសិតសង្ខេបនេះ អ្នកគប្បីយល់ឃើញសេចក្តីដោយពិស្តារ ដោយប្រការដូចម្តេចហ្ន៎ ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសារី បុត្រមានអាយុ ក៏នៅស្ងៀម ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះសារី បុត្រមានអាយុ ជាគម្រប់ ២ ដង ។ បេ ។ ព្រះសារីបុត្តមានអាយុ ក៏នៅ ស្ងៀមជាគម្រប់ ២ ដង ។ ព្រះមានព្រះភាគទ្រង់ត្រាស់នឹងព្រះសារីបុត្តមាន អាយុ ជាគម្រប់ ៣ ដងថា ម្នាលសារីបុត្រ អជិតមាណពបានពោល ហើយ ( ក្នុងអជិតបញ្ញាបារាយនវគ្គ ) នូវពាក្យនេះថា ពួកបុគ្គលណា មានធម៌ពិចារណាហើយក្តី ពួកបុគ្គលណា ជាសេក្ខៈដ៏ច្រើនក្តី ក្នុងសាសនានេះ បពិត្រព្រះអង្គអ្នក និទ៌ុក្ខ ព្រះអង្គជាអ្នកមានបញ្ញា ខ្ញុំព្រះអង្គសួរនូវការប្រព្រឹត្តិ របស់បុគ្គលទាំងនោះ សូមទ្រង់សម្តែងឲ្យទាន ។ ម្នាលសារីបុត្រ ភាសិតសង្ខេបនេះ អ្នកគប្បីយល់ឃើញសេចក្តីដោយ ពិស្តារ ដោយប្រការដូចម្តេចហ្ន៎ ។