អដ្ឋកថា ភូតសូត្រទី ១

ក្បាលទី 20 · ទំព័រ 800

គប្បីជ្រាបវិនិច្ឆ័យក្នុងភូតមិទសូត្រទី ១ នៃកឡារខត្តិយវគ្គដូច្នេះ បទថា អជិតបញ្ហេ បានដល់ ក្នុងបញ្ញាដែលអជិតមាណពទូលសួរហើយ ។ បទថា សង្ខាតធម្មាសេ បានដល់ បុគ្គលដែលមានធម៌ដឹងហើយ គឺមានធម៌ ដែលត្រាស់ដឹងហើយ មានធម៌ដែលថ្លឹងថ្លែងហើយ មានធម៌ដែលពិចារណា ស្រេចហើយ ។ បទថា សេក្ខា បានដល់ ព្រះសេក្ខៈទាំង ៧ ។ បទថា បុថូ គឺព្រះមានព្រះភាគទ្រង់សំដៅយកជន គឺព្រះសេក្ខៈ ៧ ពួកនោះ ទើប ត្រាស់ថា បុថុ ។ បទថា ឥធ គឺក្នុងសាសនានេះ ។ ក្នុងបទថា និបកោ បញ្ញា លោកហៅថា នេបក្ក អ្នកប្រកបដោយបញ្ញានោះ ឈ្មោះថា និបក្កៈ អជិតមាណពអារាធនាថា បពិត្រព្រះមានព្រះភាគ ព្រះអង្គជាអ្នកឈ្លាស សូមទ្រង់ត្រាស់ប្រាប់ ។ បទថា ឥរិយំ បានដល់ គួរប្រព្រឹត្ត គឺបដិបត្តិ ដែលមានអាចារជាគន្លងផ្លូវ ។ អជិតមាណពហៅព្រះមានព្រះភាគថា លោក និទុ៌ុក្ខ ក្នុងអជិតបញ្ញានេះ មានសេចក្តីសង្ខេបដូច្នេះ ។ បពិត្រលោកនិទុ៌ក្ខ ទ្រង់ជាអ្នកឈ្លាស ទ្រង់សំដៅបដិបត្តិរបស់ព្រះសេក្ខបុគ្គល និងព្រះខីណាស្រព ជាអ្នកត្រាស់ដឹងធម៌ហើយ ខ្ញុំព្រះអង្គសួរហើយ សូមទ្រង់ប្រាប់ដល់ខ្ញុំ ព្រះអង្គចុះ ។ បទថា តុណ្ហី អហោសិ គឺនៅស្ងៀម បានដល់ ព្រះសារីបុត្រ ត្រូវព្រះមានព្រះភាគត្រាស់សួរ ៣ ដង ព្រោះហេតុអ្វី ទើបនៅស្ងៀម ។ សួរថា ប្រហែលជាសង្ស័យក្នុងប្រស្នា ឬបើមិនដូច្នោះទេ ក៏សង្ស័យក្នុងព្រះ អធ្យាស្រ័យរបស់ព្រះមានព្រះភាគឬ ឆ្លើយថា មិនមែនសង្ស័យក្នុងបញ្ញា ។