អដ្ឋកថា កឡារសូត្រទី ២
គប្បីជ្រាបវិនិច្ឆ័យក្នុងកឡារខត្តិយសូត្រទី ២ ដូច្នេះ បទថា កឡារខត្តិយោ ជាឈ្មោះរបស់ព្រះថេរៈ ។ ឯធ្មេញរបស់ព្រះថេរៈនោះ ខ្មៅ លាយក្រហម តាំងនៅ មិនស្មើគ្នា ដូច្នោះ ទើបហៅថា កឡារ ។ បទថា ហីនាយាវត្តោ គឺវិលមកដើម្បីប្រយោជន៍ដល់ភាពជាគ្រហស្ថថោកទាប ។ បទថា អស្សាសមលត្ថ បានដល់ ព្រះមោលិយផគ្គុន គង់មិនពេញចិត្ត គឺ ទីអាស្រ័យ ទីពឹងដោយពិត ។ ព្រះសារីបុត្រសម្តែងថា មិនបានមគ្គ ៣ និង ផល ៣ ពិតប្រាកដ ។ ពាក្យអធិប្បាយរបស់ព្រះថេរៈមានដូច្នេះថា បើព្រះ មោលិយផគ្គុនគប្បីបានមគ្គ និងផលទាំងនោះ លោកមិនគប្បីលាសិក្ខាវិល មកក្នុងផ្លូវហីនភេទ ។ បទថា ន ខ្វាហំ អាវុសោ សេចក្តីថា ម្នាលលោក មានអាយុ ខ្ញុំមានការពេញចិត្ត ព្រោះហេតុនោះ ទើបខ្ញុំមិនសង្ស័យ ព្រោះថា សាវកបារមីញាណរបស់ព្រះសារីបុត្រ ជាទីពឹងរបស់ខ្លួន ដូច្នោះ ទើបលោក មិនសង្ស័យ ។ ដោយបទថា អាយតឹ បនាវុសោ នេះ ព្រះកឡារខត្តិយ សួរដល់ការសម្រេចអរហត្តរបស់ព្រះសារីបុត្រថា បដិសន្ធិតទៅ លោកម្ចាស់ ដកឡើងហើយឬ ឬមិនដកឡើងទេ ។ ដោយបទថា ន ខ្វាហំ អាវុសោ វិចិកិច្ឆាមិ នេះ ព្រះសារីបុត្រសម្តែងការមិនសង្ស័យក្នុងការសម្រេចអរហត្ត នោះ ។ បទថា យេន ភគវា តេនុបសង្កមិ សេចក្តីថា បានចូលទៅ គាល់ដោយគិតថា អញនឹងក្រាបទូលដល់ព្រះមានព្រះភាគនូវហេតុល្អនេះ ។ បទថា អញ្ញា ព្យាកតា ប្រែថា ព្យាករអរហត្តហើយ ។ អរហត្តផល ឈ្មោះថា ព្រះសារីបុត្រព្យាករហើយយ៉ាងនេះថា ជាតិអស់ហើយ ។ ព្រះថេរៈ នេះត្រេកអរហើយ ជ្រះថ្លាហើយ ទើបលើកបទ និងព្យញ្ជនៈឡើងពោល យ៉ាងនេះ ។ បទថា អញ្ញតរំ ភិក្ខុំ អាមន្តេសិ ទ្រង់ហៅភិក្ខុមួយរូប សេចក្តីថា ព្រះសាស្តាទ្រង់ស្តាប់ពាក្យនោះហើយ ទ្រង់ត្រិះរិះថា សារីប