ញាណវត្ថុសូត្រទី ៣

ក្បាលទី 20 · ទំព័រ 827

ទ្រង់គង់ជិតក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសម្តែងនូវញាណវត្ថុ ៤៤ ប្រការ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយចូរ យកចិត្តទុកដាក់ ប្រុងស្តាប់ពាក្យនោះឲ្យប្រពៃចុះ តថាគតនឹងពោលឲ្យស្តាប់ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះញាណវត្ថុទាំង ៤៤ តើដូចម្តេចខ្លះ គឺសេចក្តីដឹងក្នុងជរា និងមរណៈ ១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃជរា និងមរណៈ ១ សេចក្តីដឹងក្នុងទីរលត់ នៃជរា និងមរណៈ ១ សេចក្តីដឹងក្នុងបដិបទាជាដំណើរ ទៅកាន់ទីរលត់នៃជរានិ ងមរណៈ ១ សេចក្តីដឹងក្នុងជាតិ ១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃ ជាតិ ១ សេចក្តីដឹងក្នុងទីរលត់នៃជាតិ ១ សេចក្តីដឹងក្នុងបដិបទាជាដំណើរ ទៅកាន់ទីរលត់នៃជាតិ ១ សេចក្តីដឹងក្នុងភព ១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើង នៃភព ១ សេចក្តីដឹងក្នុងទីរលត់នៃភព ១ សេចក្តីដឹងក្នុងបដិបទា ជា ដំណើរទៅកាន់ទីរលត់នៃភព ១ សេចក្តីដឹងក្នុងឧបាទាន ១ សេចក្តីដឹងក្នុង ហេតុជាទីកើតឡើងនៃឧបាទាន ១ សេចក្តីដឹងក្នុងទីរលត់នៃឧបាទាន ១ សេចក្តី ដឹងក្នុងបដិបទាជាដំណើរ ទៅកាន់ទីរលត់នៃឧបាទាន ១ សេចក្តីដឹងក្នុងតណ្ហា ១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃតណ្ហា ១ សេចក្តីដឹងក្នុងទីរលត់នៃ តណ្ហា ១ សេចក្តីដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរលត់នៃតណ្ហា ១ សេចក្តី ដឹងក្នុងវេទនា ១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃវេទនា ១ សេចក្តីដឹង ក្នុងទីរលត់នៃវេទនា ១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃ