អដ្ឋកថា ញាណវត្ថុសូត្រទី ៣
បឋមញ្ញាណវត្ថុសូត្រ គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមញ្ញាណវត្ថុសូត្រទី ៣ តទៅ បទថា តំ សុណាថ បានដល់ ពួកអ្នកចូរស្តាប់ការសម្តែងញាណវត្ថុនោះ ។ ញាណវត្ថុនោះឯង គប្បីជ្រាបថា ញាណវត្ថុ ក្នុងបទថា ញាណវត្ថូនិ នេះ ។ ក្នុង ញាណ ៤ មានជរាមរណញ្ញាណជាដើម ញាណទី ១ មាន ៤ យ៉ាង គឺ សវនមយញ្ញាណ ញាណសម្រេចដោយការស្តាប់ ១ សម្មសនញ្ញាណ ញាណដែលកើតពីការពិចារណានាមរូប ១ បដិវេធញ្ញាណ ញាណដែលកើត ការចាក់ធ្លុះ ១ បច្ចវេក្ខណញ្ញាណ ញាណដែលកើតពីការពិចារណាមគ្គផល ១ ។ ញាណទី ២ ក៏ដូចគ្នា ។ ញាណទី ៣ វៀរសម្មសនញ្ញាណ ទើបមានត្រឹមតែ ៣ យ៉ាងបុណ្ណោះ ញាណទី ៤ ក៏ដូចគ្នា ព្រោះថា ក្នុងលោកុត្តរធម៌រមែងមិន មានសម្មសនញ្ញាណ ។ ក្នុងបទថា ជាតិយា ញាណំ ជាដើមក៏ន័យនេះឯង ។ បទថា ឥមិនា ធម្មេន គឺដោយសច្ចធម៌ ៤ នេះ ឬដោយ មគ្គញ្ញាណធម៌ ។ បទថា ទិដ្ឋេន ជាដើម មានវិនិច្ឆ័យដូច្នេះ បទថា ទិដ្ឋេន បានដល់ ដែលខ្លួនឃើញហើយដោយញាណចក្ខុ ។ បទថា វិទិតេន បាន ដល់ ដឹងហើយដោយបញ្ញា ។ បទថា អកាលិកេន បានដល់ ឲ្យផលក្នុង លំដាប់នៃការដឹងច្បាស់ ការចាក់ធ្លុះមិនកន្លងកាលណាមួយឡើយ ។ បទថា បត្តេន ប្រែថា សម្រេចហើយ ។ បទថា បរិយោគឡេន គឺដែលខ្លួនឈម ចុះហើយ បានដល់ចូលដល់ដោយបញ្ញា ។ បទថា អតីតានាគតេ នយំ នេតិ បានដល់ នាំន័យក្នុងអតីត និងអនាគតទៅ ដោយន័យជាដើមថា សមណៈ ឬព្រាហ្មណ៍ណាមួយ ។ ក្នុងពាក្យនេះ ព្រះសារីបុត្រអាចនាំន័យក្នុង អតីត និងអនាគតទៅដោយសច្ចធម៌ ៤ ខ្លះ ដោយមគ្គញ្ញាណធម៌ខ្លះ ។ កាល អរិយសច្ច ៤ ក្តី មគ្គញ្ញាណក្តី ដែលខ្លួនចាក់ធ្លុះហើយ ក្រោយអំពីនោះ បច្ចវេក្ខណញ្ញាណរមែងមាន ។ គប្បីជ្រាបអធិប្បាយថា នាំន័យទៅដោយ បច្ចវេក្ខណញ្ញាណនោះ ។ ក្នុងបទថា អព្ភញ