ទុតិយញាណវត្ថុសូត្រទី ៤
ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសម្តែងញាណវត្ថុ ៧៧ ប្រការដល់អ្នកទាំងឡាយ អ្នកទាំងឡាយចូរយក ចិត្តទុកដាក់ប្រុងចាំស្តាប់ពាក្យនោះឲ្យប្រពៃចុះ តថាគតនឹងពោលឲ្យស្តាប់ ។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ញាណវត្ថុទាំង ៧៧ ប្រការ តើដូចម្តេច គឺសេចក្តីដឹងថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ១ សេចក្តីដឹងថា កាលបើជាតិមិនមាន ជរា និងមរណៈ ក៏មិនមាន ១ សេចក្តីដឹងថា ជរា និងមរណៈជាអតីតកាល កើតមាន ព្រោះ ជាតិជាបច្ច័យ ១ សេចក្តីដឹងថា កាលបើជាតិមិនមាន ជរា និងមរណៈក៏មិន មាន ១ សេចក្តីដឹងថា ជរា និងមរណៈជាអនាគតកាលកើតមាន ព្រោះជាតិ ជាបច្ច័យ ១ សេចក្តីដឹងថា កាលបើជាតិមិនមាន ជរា និងមរណៈក៏មិនមាន ១ សេចក្តីដឹងថា ធម្មដ្ឋិតិញ្ញាណ ( បច្ចយាការញ្ញាណ ) ណាគប្បីមាន ធម្មដ្ឋិតិញ្ញាណនោះ មានកិរិយាអស់ទៅជាធម្មតា មានកិរិយាសូន្យទៅជាធម្មតា មានកិរិយាវិនាសទៅជាធម្មតា មានកិរិយារលត់ទៅជាធម្មតា ១ ។ សេចក្តី ដឹងថា ជាតិកើតមាន ព្រោះភពជាបច្ច័យ ១ ។ បេ ។ សេចក្តីដឹងថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ១ … សេចក្តីដឹងថា ឧបាទានកើតមាន ព្រោះត ណ្ហាជាបច្ច័យ ១ … សេចក្តីដឹងថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ១ … សេចក្តីដឹងថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ ១ … សេចក្តី ដឹងថា ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ ១ … សេចក្តីដឹងថា