អដ្ឋកថា អវិជ្ជាបច្ចយសូត្រទី ៥
បឋមអវិជ្ជាបច្ចយសូត្រ គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមអវិជ្ជាបច្ចយសូត្រទី ៥ ដូច្នេះ ព្រះសាស្តា ទ្រង់ឲ្យទេសនាចប់ ក្នុងបទថា សមុទយោ ហោតិ នេះឯង ។ ព្រោះហេតុអ្វី ព្រោះដើម្បីឲ្យឱកាសដល់អ្នកមានទិដ្ឋិ ។ ព្រោះថា ក្នុងបរិស័ទ នោះ អ្នកមានទិដ្ឋិ មានចិត្តគិតកង្វល់មាន ។ ព្រះមានព្រះភាគ ទ្រង់ព្រះតម្រិះ ថា បុគ្គលនោះនឹងសួរបញ្ញា ហើយតថាគតនឹងសម្តែងដល់បុគ្គលនោះ ដូច្នោះ ទើបទ្រង់ផ្អាកទេសនា ដើម្បីឲ្យបុគ្គលនោះឃើញឱកាស ។ បទថា នោ កល្លោ បញ្ញោ អធិប្បាយថា បញ្ញានេះ ជា បញ្ញាមិនគួរ គឺជាបញ្ញាដែលអាក្រក់ ។ ក្នុងប្រការដែលសួរថា បពិត្រព្រះអង្គ ជរា និងមរណៈដូចម្តេច នេះជាការសួរល្អហើយមិនមែនឬ ឆ្លើយថា ជាការសួរ ល្អហើយក៏ពិត តែដូចបុគ្គលយកដុំលាមកប្រមាណបុនផ្លែកន្ទួតព្រៃ ដាក់លើ ភាជនៈល្អ ដែលគេដួសភោជនដាក់ក្នុងថាសដែលមានតម្លៃមួយសែន ភោជន ទាំងអស់ក៏ក្លាយជាភោជនអាក្រក់គួរចោល យ៉ាងណា សូម្បីបញ្ញានេះក៏ជា បញ្ញាអាក្រក់ ព្រោះពោលដោយការចូលទៅប្រកាន់សត្វថា ឯជរាមរណៈនេះ ជារបស់អ្នកណា ។ ដូចភោជនដែលក្លាយជាភោជនអាក្រក់ ព្រោះលាមក ដូច្នោះឯង ។ បទថា ព្រហ្មចរិយវាសោ គឺនៅដោយអរិយមគ្គ ។ បទថា តំ ជីវំ តំ សរីរំ អធិប្បាយថា បុគ្គលណាមានការឃើញដូច្នេះ បុគ្គលនោះរមែងកាន់ យកថា កាលជីវៈដាច់សូន្យ សរីរៈក៏ដាច់សូន្យ កាលសរីរៈដាច់សូន្យ ជីវៈ ក៏ដាច់សូន្យ បើប្រកាន់យ៉ាងនេះ ទិដ្ឋិនោះ ឈ្មោះថា ឧច្ឆេទទិដ្ឋិ ព្រោះបាន