ទុតិយអវិជ្ជាបច្ចយសូត្រទី ៦
ទ្រង់គង់នៅជិតក្រុងសាវត្ថី … ក្នុងទីនោះឯង ។ បេ ។ ម្នាល ភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមានព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ ។ បេ ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែង មានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាពោលថា ជរា និងមរណៈ ដូចម្តេច មួយទៀត ជរា និងមរណៈនេះ ជារបស់អ្នកណាដូច្នេះក្តី ម្នាលភិក្ខុ ទាំងឡាយ បុគ្គលណាពោលថា ជរា និងមរណៈដទៃ មួយទៀត ជរា និងមរណៈ នេះជារបស់បុគ្គលដទៃដូច្នេះក្តី ពាក្យទាំង ២ នេះ មានអត្ថដូចគ្នា ផ្សេងតែ ព្យញ្ជនៈ ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្តីឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈរមែងមិនមាន ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃដូច្នេះក្តី ការ ប្រព្រឹត្តិព្រហ្មចរិយៈក៏រមែងមិនមាន ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតមិន ប៉ះពាល់នូវអន្តធម៌ទាំង ២ នោះឡើយ តែងសម្តែងធម៌ដោយបទកណ្តាលថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ។ បេ ។ ជាតិដូចម្តេច … ភព ដូចម្តេច … ឧបាទានដូចម្តេច … តណ្ញាដូចម្តេច … វេទនាដូចម្តេច … ផស្សៈដូចម្តេច … សឡាយតនៈដូចម្តេច … នាមរូបដូចម្តេច … វិញ្ញាណ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាពោលថា សង្ខារទាំងឡាយ ដូចម្តេច មួយទៀត សង្ខារទាំងនេះជារបស់អ្នកណាដូច្នេះក្តី ម្នាលភិក្ខុទាំងឡាយ បុគ្គលណាពោលថា សង្ខារទាំងឡាយដទៃ មួយទៀត សង្ខារទាំងនេះជារបស់ បុគ្គលដទៃដូច្នេះក្តី ពាក្យទាំង ២ នេះ មានអត្ថដូចគ្នា ផ្សេងតែព្យញ្ជនៈ ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្តីឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈរមែងមិ