អដ្ឋកថា ទុតិយអវិជ្ជាបច្ចយសូត្រទី ៦
ក្បាលទី 20 · ទំព័រ 849
អដ្ឋកថា ទុតិយអវិជ្ជាបច្ចយសូត្រ គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយអវិជ្ជាបច្ចយសូត្រទី ៦ ដូច្នេះ បទថា ឥតិ វា ភិក្ខវេ យោ វទេយ្យ អធិប្បាយថា ក្នុងបរិស័ទនោះ អ្នក ប្រកាន់ទិដ្ឋិប្រាថ្នាដើម្បីសួរបញ្ញាមាន ។ តែបុគ្គលនោះ មានធាតុនៃបុគ្គល មិនក្លាហាន ទើបមិនអាចក្រោកឡើងសួរព្រះទសពល ព្រោះដូច្នោះ ទើប ព្រះសាស្តាត្រាស់សួរឯងតាមបំណងរបស់បុគ្គលនោះ កាលទ្រង់ដោះស្រាយ ទើបត្រាស់យ៉ាងនេះ ។