នតុម្ហសូត្រទី ៧
ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ កាយនេះ មិនមែនជារបស់អ្នកទាំងឡាយ ទាំងមិនមែនជារបស់បុគ្គលទាំងឡាយដទៃទេ ។ ម្នាលភិក្ខុទាំងឡាយ បុរាណកម្មនេះ បុគ្គលគប្បីឃើញថា មានបច្ច័យតាក់តែង មានចេតនាជាមូលជាហេតុនៃវេទនា ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ អរិយសាវ័ក អ្នកចេះដឹង រមែងធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញាឲ្យប្រពៃនូវបដិច្ចសមុប្បាទ ថា កាលបើធម្មជាតនេះមាន ធម្មជាតនេះក៏មានដែរ ព្រោះតែធម្មជាតនេះកើតឡើង បានជាធម្មជាតនេះកើតឡើងដែរ កាលបើធម្មជាតនេះមិនមាន ធម្មជាត នេះក៏មិនមានដែរ ព្រោះតែធម្មជាតនេះរលត់ទៅ បានជាធម្មជាតនេះ រលត់ទៅដែរ គឺថា សង្ខារទាំងឡាយកើតមានព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ កើតមានព្រោះសង្ខារជាបច្ច័យ ។ បេ ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់ នុ៎ះ រមែងមានយាងនេះ ។ ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ មិនសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណព្រោះការរលត់នៃសង្ខារ ។ បេ ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ។