អដ្ឋកថា នតុម្ហសូត្រទី ៧

ក្បាលទី 20 · ទំព័រ 851

[ ១៤៣-១៤៤ ] គប្បីជ្រាបវិនិច្ឆ័យក្នុងនតុម្ពសូត្រទី ៧ ដូច្នេះ បទថា នាយំ តុម្ហាកំ អធិប្បាយថា កាលអត្តាមាន ឈ្មោះថា វត្ថុដែលជាអត្តា ក៏រមែងមាន ។ តែអត្តានោះឯង រមែងមិនមាន ព្រោះដូច្នោះ ទើបព្រះមាន ព្រះភាគត្រាស់ថា កាយនេះមិនមែនរបស់ពួកអ្នក ។ បទថា នាបិ អញ្ញេសំ គឺអត្តានៃអ្នកដទៃ ឈ្មោះថា ប្រព្រឹត្តទៅ ។ កាលអត្តានោះមាន ដែលឈ្មោះ ថា អត្តាដទៃក៏គប្បីមាន ទាំងអត្តាដទៃនោះ ក៏មិនមាន ។ ព្រោះដូច្នោះ ទើប ព្រះមានព្រះភាគត្រាស់ថា ទាំងមិនមែនរបស់អ្នកដទៃ ។ បទថា បុរាណមិទំ ភិក្ខវេ កម្មំ អធិប្បាយថា កម្មនេះមិនមែនកម្មចាស់ឡើយ តែកាយនេះកើតឡើង ព្រោះបុរាណកម្ម ព្រោះដូច្នោះ ទើបព្រះមានព្រះភាគត្រាស់យ៉ាងនេះ ដោយបច្ចយវោហារ ។ បទថា អភិសង្ខតំ ជាដើម ព្រះមានព្រះភាគត្រាស់ ដោយសព្ទជាភេទប្រុស ដោយអំណាចនៃកម្មវោហារនោះឯង ។ ក្នុងបទថា អភិសង្ខតំ ជាដើមនេះ មានអធិប្បាយដូច្នេះថា បទថា អភិសង្ខតំ បានដល់ កាយនេះគប្បីឃើញថា ដែលបច្ច័យតាក់តែងហើយ ។ បទថា អភិសព្ចោតយិតំ បានដល់ គប្បីជ្រាបថា មានចេតនា ជាទីតាំង គឺមានការចងចិត្ត ជាមូល ។ បទថា វេទនីយំ បានដល់ គប្បីជ្រាបថា ជាទីតាំងនៃវេទនា ។