ចេតនាសូត្រទី ៨

ក្បាលទី 20 · ទំព័រ 852

ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ បុគ្គលញ៉ាំង ចេតនាណាឲ្យត្រិះរិះគិតក្តី ញ៉ាំងកប្បៈណាឲ្យសម្រេចក្តី ញ៉ាំងអនុស័យណា ឲ្យដេកនៅរឿយៗ ក្តី ធម្មជាតមានចេតនាជាដើមនេះជាអារម្មណ៍ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើអារម្មណ៍មាន ការតាំងនៅនៃវិញ្ញាណ ក៏មានដែរ កាលបើវិញ្ញាណនោះតាំងនៅហើយ លូតលាស់ឡើងហើយ ការកើត គឺភពថ្មីរមែងមានតទៅ កាលបើការកើត គឺភពថ្មីមានតទៅទៀត ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តី លំបាកចិត្ត និងសេចក្តីចង្ហៀតចង្អល់ចិត្តទាំងឡាយ ក៏កើតមានព្រមតទៅ ការកើតឡើង ព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលមិនញ៉ាំងចេតនាឲ្យត្រិះរិះគិតក្តី មិនញ៉ាំងកប្បៈឲ្យសម្រេចក្តី គ្រាន់តែញ៉ាំងអនុស័យឲ្យដេកនៅរឿយៗ អនុស័យនេះជាអារម្មណ៍ ប្រព្រឹត្ត ទៅដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើអារម្មណ៍មានហើយ ការតាំងនៅ នៃវិញ្ញាណក៏មានដែរ កាលបើវិញ្ញាណនោះតាំងនៅហើយ លូតលាស់ឡើង ហើយ ការកើត គឺភពថ្មី ក៏រមែងមានតទៅ កាលបើការកើត គឺភពថ្មីមាន តទៅទៀត ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តី លំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្ហៀតចង្អល់ចិត្តទាំងឡាយ ក៏ កើតមានព្រមតទៅ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើបុគ្គលមិនញ៉ាំងចេតនាឲ្យ ត្រិះរិះគិតផង មិនញ៉ាំងកប្បៈឲ្យសម្រេចផង មិនញ៉ាំងអនុស័យឲ្យដេកនៅ រឿយៗ ផង អារម្មណ៍នេះមិនប្រព្រឹត្តទៅដើម្បីការតាំងនៅនៃវិញ្ញាណឡើយ កាលបើអារម្មណ៍មិនមាន ការតាំងនៅនៃវិញ្ញាណក៏មិនមានដែរ កាលបើ វិញ្ញាណនោះ មិនតាំងនៅហើយ មិនលូ