អដ្ឋកថា ចេតនាសូត្រទី ៨

ក្បាលទី 20 · ទំព័រ 854

គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមចេតនាសូត្រទី ៨ ដូច្នេះ បទថា យញ្ច ភិក្ខវេ ចេតេតិ អធិប្បាយថា រមែងចងចិត្ត គឺញ៉ាំងការចងចិត្តណា ឲ្យប្រព្រឹត្តទៅ ។ បទថា យញ្ច បកប្បេតិ អធិប្បាយថា រមែងត្រិះរិះ គឺ ញ៉ាំងការត្រិះរិះណាឲ្យប្រព្រឹត្តទៅ ។ បទថា យញ្ច អនុសេតិ អធិប្បាយថា រមែងត្រិះរិះគិត គឺញ៉ាំងការគិតណាឲ្យប្រព្រឹត្តទៅ ។ ក្នុងសេចក្តីនេះ ចេតនា ដែលជាកុសល និងអកុសលដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ព្រះមានព្រះភាគ ទ្រង់កាន់យកថា រមែងចងចិត្តដោយតណ្ហាកប្បៈ និងទិដ្ឋិកប្បៈ ក្នុងចិត្តដែល សម្បយុត្តដោយលោភៈ ៨ ដួង ទ្រង់កាន់យកថា រមែងត្រិះរិះ ។ ការត្រិះរិះគិត ទ្រង់កាន់យកដោយទីបំផុតនៃចេតនា ១២ ដែលកើតព្រមគ្នា និងដោយ ទីបំផុតនៃអនុស័យថា រមែងត្រិះរិះគិត ។ បទថា អារម្មណមេតំ ហោតិ បានដល់ ធម្មជាត មានចេតនាជាដើមនេះជាបច្ច័យ ។ បច្ច័យទ្រង់បំណង យកថា ជាអារម្មណ៍ក្នុងទីនេះ ។ បទថា វិញ្ញាណស្ស ឋិតិយា គឺដើម្បី ការតាំងនៅនៃកម្មវិញ្ញាណ ។ បទថា អារម្មណេសតិ បានដល់ កាលបច្ច័យ នោះមាន ។ បទថា បតិដ្ឋា វិញ្ញាណស្ស ហោតិ សេចក្តីថា រមែងជាទី តាំងអាស្រ័យនៃកម្មវិញ្ញាណនោះ ។ បទថា តស្មឹ បតិដ្ឋិតេ វិញ្ញាណេ បានដល់ កាលកម្មវិញ្ញាណនោះតាំងមាំហើយ ។ បទថា វិរុឡេ បានដល់ កាលកើតមូលហេតុនៃការកើតឡើងព្រោះអំណាចឲ្យកម្មទ្រុឌទ្រោមទៅ ដោយ ទាញបដិសន្ធិមក ។ បទថា បុនព្ភវា ភិនិព្វត្តិ ប្រែថា ការកើតឡើង ពោលគឺ ភពថ្មី ។ ខណៈដែលចេតនាប្រព្រឹត្តទៅក្នុងភូមិ ៣ មិនប្រព្រឹត្តទៅ ព្រះមាន