ទុតិយចេតនាសូត្រទី ៩
ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ បុគ្គល ញ៉ាំងចេតនាណាឲ្យត្រិះរិះគិតក្តី ញ៉ាំងកប្បៈណាឲ្យសម្រេចក្តី ញ៉ាំងអនុស័យ ណា ឲ្យដេកនៅរឿយៗ ក្តី ធម្មជាតមានចេតនាជាដើមនេះ ជាអារម្មណ៍ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើអារម្មណ៍មាន ការតាំងនៅ នៃវិញ្ញាណក៏មានដែរ កាលបើវិញ្ញាណនោះតាំងនៅហើយ លូតលាស់ឡើង ហើយ អវក្កន្តិ គឺបដិសន្ធិនៃនាមរូបក៏មាន សឡាយតនៈកើតមានព្រោះនាមរូប ជាបច្ច័យ ផស្សៈកើតមានព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមានព្រោះ ផស្សៈជាបច្ច័យ … តណ្ហា … ឧបាទាន … ភព … ជាតិ … ជរា និងមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និង សេចក្តីចង្ហៀតចង្អល់ចិត្តទាំងឡាយ ក៏កើតមានព្រម ការកើតឡើងព្រមនៃកង ទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលមិនញ៉ាំង ចេតនាឲ្យត្រិះរិះគិតផង មិនញ៉ាំងកប្បៈឲ្យសម្រេចផង គ្រាន់តែញ៉ាំងអនុស័យ ឲ្យដេកនៅរឿយៗ អនុស័យនេះ ជាអារម្មណ៍ ប្រព្រឹត្តទៅដើម្បីការតាំងនៅនៃ វិញ្ញាណ កាលបើអារម្មណ៍មាន ការតាំងនៅនៃវិញ្ញាណក៏មានដែរ កាលបើ វិញ្ញាណនោះ តាំងនៅហើយ លូតលាស់ឡើងហើយ អវក្កន្តិ គឺបដិសន្ធិនៃ នាមរូបក៏មាន សឡាយតនៈកើតមានព្រោះនាមរូបជាបច្ច័យ ។ បេ ។ ការកើតឡើង ព្រមនៃកងទុក្ខ ទាំងអស់នោះ រមែងមានយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើបុគ្គលមិនញ៉ាំងចេតនាឲ្យត្រ ិះរិះគិតផង មិនញ៉ាំងកប្បៈឲ្យសម្រេចផង មិនញ៉ាំងអនុស័យឲ្យដេកនៅ