តតិយចេតនាសូត្រទី ១០
ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ បុគ្គល ញ៉ាំងចេតនាណាឲ្យត្រិះរិះគិតក្តី ញ៉ាំងកប្បៈណាឲ្យសម្រេចក្តី ញ៉ាំងអនុស័យ ណាឲ្យដេកនៅរឿយៗ ក្តី ធម្មជាតមានចេតនាជាដើមនេះ ជាអារម្មណ៍ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើអារម្មណ៍មាន ការតាំង នៅនៃវិញ្ញាណក៏មានដែរ កាលបើវិញ្ញាណនោះតាំងនៅហើយ លូតលាស់ឡើង ហើយ នតិ គឺតណ្ហាក៏មាន កាលបើនតិ គឺតណ្ហាមាន អាគតិគតិក៏មានដែរ កាលបើអាគតិគតិមាន ចុតិ និងបដិសន្ធិក៏មានដែរ កាលបើចុតិ និងបដិសន្ធិ មាន ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាក កាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្ហៀតចង្អល់ចិត្តទាំងឡាយ ក៏កើតព្រម តទៅ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ។ ម្នាល ភិក្ខុទាំងឡាយ បើបុគ្គលមិនញ៉ាំងចេតនាឲ្យត្រិះរិះគិតផង មិនញ៉ាំងកប្បៈឲ្យ សម្រេចផង គ្រាន់តែញ៉ាំងអនុស័យឲ្យដេកនៅរឿយៗ អនុស័យនេះជាអារម្មណ៍ប្រព្រឹត្តទៅដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើអារម្មណ៍មាន ការតាំង នៅនៃវិញ្ញាណក៏មានដែរ កាលបើវិញ្ញាណនោះតាំងនៅហើយ លូតលាស់ឡើង ហើយ នតិ គឺតណ្ហាក៏មានដែរ កាលបើនតិ គឺតណ្ហាមាន អាគតិគតិក៏មាន ដែរ កាលបើអាគតិគតិមាន ចុតិ និងបដិសន្ធិក៏មានដែរ កាលបើចុតិ និង បដិសន្ធិមាន ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តី លំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្ហៀត ចង្អល់ចិត្តទាំងឡាយ ក៏កើត ព្រមតទៅ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ។