អដ្ឋកថា តតិយចេតនាសូត្រទី ១០

ក្បាលទី 20 · ទំព័រ 862

គប្បីជ្រាបវិនិច្ឆ័យក្នុងតតិយចេតនាសូត្រទី ១០ ដូច្នេះ បទថា នតិ ប្រែថា តណ្ហា ។ តណ្ហានោះ ហៅថា នតិ ព្រោះអត្ថថា បង្អោនទៅក្នុង អារម្មណ៍ មានរូបជាដើម ដែលជាបិយរូប និងសាតរូប ។ បទថា អាគតិគតិ ហោតិ ប្រែថា ទើបគតិក្នុងការវិលមកមាន ។ កាលកម្ម កម្មនិមិត្ត ឬគតិនិមិត្តមកប្រាកដ គតិនៃវិញ្ញាណ រមែងមានដោយអំណាចបដិសន្ធិ ។ បទថា ចតូបបតោ ដោយអត្ថថា កាលគតិដែលជាអារម្មណ៍នៃបដិសន្ធិមក ប្រាកដដល់វិញ្ញាណមាន ចុតិ ពោល គឺការឃ្លាតចាកភពនេះ ទើបមាន ។ ឧប្បត្តិ ពោល គឺការកើតឡើងក្នុងភពថ្មីនោះ ទើបមាន ។ ឈ្មោះថា ចុតិ និងបដិសន្ធិនេះ ទើបមាន ។ តំណត្រង់តណ្ហា និងគតិក្នុងការវិលមក ទើបព្រះមាន ព្រះភាគត្រាស់ថា ជាសន្ធិ ១ ក្នុងសូត្រនេះ ដោយប្រការដូច្នេះ ។