ទុតិយបញ្ចវេរភយសូត្រទី ២

ក្បាលទី 20 · ទំព័រ 872

ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ កាលណា បើភ័យ ឬពៀរទាំង ៥ ប្រការ គឺអរិយសាវ័កបានរម្ងាប់ហើយ អរិយសាវ័កនោះក៏បានប្រកបដោយអង្គនៃសោតាបត្តិ ៤ ប្រការផង ទាំងញាយធម៌ ដ៏ប្រសើរ ក៏អរិយសាវ័កនោះបានឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃដោយ ប្រាជ្ញាផង អរិយសាវ័កនោះ បើចង់ព្យាករ ក៏គប្បីព្យាករខ្លួនដោយខ្លួនឯងថា អាត្មាអញអស់នរកហើយ ។ បេ ។ មានសភាពមិនបានធ្លាក់ចុះ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅខាងមុខដូច្នេះក៏បាន ។ ( ត្រង់ពាក្យថា ភិក្ខវេ បណ្ឌិតត្រូវធ្វើឲ្យពិស្តារគ្រប់អន្លើផងចុះ ) ។ ភ័យ ឬពៀរទាំង ៥ ប្រការ គឺអរិយសាវ័ករម្ងាប់ហើយ តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកសម្លាប់សត្វ ។ បេ ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលអ្នកកាន់យកទ្រព្យដែលគេមិនបានឲ្យ ។ បេ ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលពាក្យកុហក ។ បេ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នក ផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ជាហេតុនៃសេចក្តីប្រមាទ ។ បេ ។ នេះ ភ័យ ឬពៀរទាំង ៥ ប្រការដែលអរិយសាវ័កបានរម្ងាប់ហើយ ។ ចុះអរិយសាវ័កដែលប្រកបដោយអង្គនៃសោតបត្តិ ៤ ប្រការ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ( ប្រកបដោយ សេចក្តីជ្រះថ្លាមិនកម្រើក ) ក្នុងព្រះពុទ្ធ ។ បេ ។ ក្នុងព្រះធម៌ ។ បេ ។ ក្នុងព្រះសង្ឃ ។ បេ ។ ប្រកបដោយអរិយកន្តសីល ។ បេ ។ អរិយសាវ័កប្រកប