ទុក្ខសូត្រទី ៣ - ការអស់ ទៅនៃសេចក្តីទុក្ខ, ទុក្ខសច្ច - ហេតុនាំឲ្យកើតទុក្ខ
កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អសុរិន្ទកភារទ្វាជព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រ ព្រះគោតមដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ណាស់ ។ បេ ។ បានដឹងច្បាស់ ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ ។ ក្នុងអសុរិន្ទកសូត្រទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា អសុរិន្ទកភារទ្វាជោ បានដល់ ប្អូនប្រុសរបស់អក្កោសកភារទ្វាជព្រាហ្មណ៍ ។ បទថា កុបិតោ សេចក្តីថា ជាអ្នកខឹងក្រោធ ព្រោះហេតុនុ៎ះឯង ។ បទថា ជយព្ចោវស្ស តំ ហោតិ សេចក្តីថា នុ៎ះជាជ័យ ជម្នះ របស់បុគ្គលនោះឯង ។ អធិប្បាយថា នុ៎ះជាជ័យជម្នះ ។ សួរថា ជា ជ័យជម្នះ របស់បុគ្គលដូចម្តេច ឆ្លើយថា សេចក្តីអត់ធន់ឯណា របស់អ្នកដឹង ច្បាស់ សេចក្តីអត់ធន់ គឺសេចក្តីអត់សង្កត់របស់អ្នកដឹងច្បាស់នូវគុណ ដោយសេចក្តីអត់សង្កត់នោះ នេះជាជ័យជម្នះ របស់អ្នកដឹងច្បាស់នោះឯង ។ ចំណែកជនពាល ពោលនូវផរុសវាចា រមែងសម្គាល់នូវជ័យជម្នះតែម្យ៉ាងថា ជាជ័យជម្នះរបស់ខ្លួន ។