លោកសូត្រទី ៤ - ហេតុនាំឲ្យកើតសង្ខារលោក និង សេចក្តីរលត់នៃសង្ខារលោក

ក្បាលទី 20 · ទំព័រ 878

ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយតថាគត នឹងសម្តែងហេតុដែលនាំឲ្យកើតសង្ខារលោក និងសេចក្តីរលត់នៃសង្ខារលោក អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ … ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែល នាំឲ្យកើតសង្ខារលោក តើដូចម្តេច ។ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការជួបជុំរបស់ទាំង ៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ឧបាទានកើតឡើង ព្រោះតណ្ហាជាបច្ច័យ ភពកើតឡើង ព្រោះឧបាទានជាបច្ច័យ ជាតិ កើតឡើង ព្រោះភពជាបច្ច័យ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្ហៀតចង្អល់ចិត្ត ក៏កើតឡើងព្រម ព្រោះជាតិជាបច្ច័យ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា ហេតុនាំឲ្យកើតសង្ខារលោក ។ ព្រោះអាស្រ័យត្រចៀក និងសំឡេង … ព្រោះអាស្រ័យច្រមុះ និងក្លិន … ព្រោះអាស្រ័យអណ្តាត និងរស … ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ … មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការជួបជុំរបស់ ទាំង ៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ ។ បេ ។ ជរាម រណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តី ចង្ហៀតចង្អល់ចិត្ត ក៏កើតឡើងព្រម ព្រោះជាតិជាបច្ច័យ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា ហេតុនាំឲ្យកើតសង្ខារលោក ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់នៃសង្ខារលោក តើដូចម្តេច ។ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការជួបជុំរបស់