អដ្ឋកថា លោកាយតិកសូត្រទី ៨
[ ១៧៥-១៧៦ ] ក្នុងលោកាយតិកសូត្រទី ៨ មានវិនិច្ឆ័យដូចតទៅនេះ បទថា លោកាយតិកោ បានដល់ ធ្វើនូវការស្និទ្ធស្នាលក្នុងទិដ្ឋិថា ដោយការ បន្តនៃលោកដែលពួកជនអ្នកស្និទ្ធស្នាល លេងយ៉ាងសុខសាន្ត ។ បទថា ជេដ្ឋមេតំ លោកាយតំ បានដល់ ទិដ្ឋិពោលដោយការបន្តនៃលោក ប្រការទី ១ ។ បទថា លោកាយតំ បានដល់ ការបន្តនៃលោកនោះឯង គឺបន្តនៃ លោកពាលបុថុជ្ជន បានដល់ ទិដ្ឋិថា មានបន្តិចបន្តួច ដែលបុគ្គលចូលទៅ ទ្រទ្រង់ចាំថា ធំ ថាជ្រៅ ។ ដោយបទថា ឯកត្តំ នេះ ជាឈ្មោះជាណុស្សោណី សួរដល់វត្ថុដែលមានសភាពដូចគ្នាថា ជាវត្ថុដែលទៀងនោះឯង ។ ដោយបទថា បុថុត្តំ ជាណុស្សោណីព្រាហ្មណ៍ សួរដល់សភាវៈដែលផ្សេងអំពីសភាវៈ មុន សំដៅយកការដាច់សូន្យថា វត្ថុទាំងពួងមានដោយភាវៈជាទេវតា និង មនុស្សជាដើមមុន តែខាងក្រោយ រមែងមិនមានទៀត ។ ក្នុងព្រះសូត្រនេះ គប្បីជ្រាបសស្សតទិដ្ឋិ ២ គឺវត្ថុទាំងពួងមាន ១ វត្ថុទាំងពួង មានសភាវៈ តែមួយដូចគ្នា ១ ។ គប្បីជ្រាបឧច្ឆេទទិដ្ឋិ ២ គឺវត្ថុទាំងពួងមិនមាន ១ វត្ថុ ទាំងពួងមានសភាវៈផ្សេងគ្នា ១ ដោយប្រការដូច្នេះ ។